គណបក្សហ៊្វុនស៊ិនប៉ិច ថ្លែងការណ៍គាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ និងចូលរួមលើកទឹកចិត្តឱ្យការ អនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍ របស់គណបក្សហ៊្វុនស៊ិនប៉ិច លើការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ

គណបក្សហ៊្វុនស៊ិនប៉ិច ចូលរួមសម្តែងអបអរសាទរ ចំពោះគម្រោងព្រែកជីកហ្វូណន- តេជោ និងចូលរួមលើកទឹកចិត្តបន្តការអនុវត្តគម្រោងនេះឱ្យបានសម្រេចជោគជ័យ។

គម្រោងព្រែកជីកហ្វូណន-តេជោ ដែលតភ្ជាប់ពីទន្លេបាសាក់ទៅសមុទ្រ គឺជាគម្រោង ប្រវត្តិសាស្ត្រថ្មីមួយនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ពោល គឺព្រែកជីកនេះជាចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ តាមរយៈការដឹកជញ្ជូន តាមផ្លូវទឹក និងនាវាចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ទៅថ្នាក់តំបន់និងពិភពលោក ព្រមទាំងអាចជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតី ជាប្រភព ផ្គត់ផ្គង់ទឹកសម្រាប់ប្រជារាស្ត្រកម្ពុជាប្រកបរបរកសិកម្ម វារីវប្បកម្ម និងជួយសម្រួលការដឹកជញ្ជូនក សិផលនានាពីតាមបណ្តាលខេត្តឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយនិងពេល វេលាជាដើម។

គម្រោងដ៏មហាសាលនេះ ពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនសម្បើមបំផុតសំរាប់ប្រជា ជាតិខ្មែរ ហើយក៏ជាមោទនភាពសម្រាប់យើងទាំងអស់គ្នាផងដែរ ដូចនេះក្នុងនាម ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ប្តេជ្ញាចូលរួមការពារជាមួយរាជរដ្ឋាភិបាល កម្ពុជា ព្រះរាជវង្សានុវង្ស និងប្រជារាស្ត្រខ្មែរ ធ្វើយ៉ាងណាឱ្យគម្រោងមួយនេះសម្រេចបានជោគជ័យ ជាស្ថាពរ ដើម្បីជាឧត្តមប្រយោជន៍ជាតិ សម្រាប់ប្រជារាស្ត្រខ្មែរគ្រប់ជំនាន់តរៀងទៅ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print