ក្រសួងព័ត៌មាននឹងរៀបចំធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពីស្ថានភាពសារព័ត៌មាននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់ជ្រាបថា ក្រសួងនឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយ «របាយការណ៍ស្តីពីស្ថានភាពសេរីភាព សារព័ត៌មាននៅកម្ពុជា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០ នាទីរសៀល នៅសាលសវនាការវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន។

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានចំណាប់អារម្មណ៍ចូលរួមសន្និសីទសារព័ត៌មាននេះ សូមទំនាក់ទំនងចុះឈ្មោះតាមរយៈ កញ្ញា បូរិន សុភាវុទ្ធតី អនុព័ន្ធសារព័ត៌មាន ដែលមានទូរស័ព្ទលេខ៖ +៨៥៥ ១០ ៤៥៦ ៤៨៨ (តេឡេក្រាម) យ៉ាងយូរត្រឹមម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់អញ្ជើញចូលរួម ដោយអនុគ្រោះ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print