ប្រធានសភាតំណាងរាស្រ្តអាមេរិកបានជំរុញឱ្យប្រធានាធិបតី Biden បញ្ឈប់ ICC ចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអុីស្រាអែល

ចែករំលែក៖

ប្រសិនបើតុលាការអន្តរជាតិ ICC ចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអុីស្រាអែល គឺជាផលលំបាកយ៉ាងខ្លាំងសម្រាប់ប្រទេសលោកខាងលិច ក្នុងការអនុវត្តច្បាប់ចាប់ខ្លួន ហើយបើមិនអនុវត្តទេនឹងរងការថ្កោលទោសពីសហគមន៍អន្តរជាតិ។

នៅពេលនេះ ប្រធានសភាអាមេរិកលោក Mike Johnson បានអំពាវនាវឱ្យប្រធានាធិបតី Joe Biden ទាញយកផលប្រយោជន៍ពីឥទ្ធិពលរបស់សហរដ្ឋអាមេរិកដើម្បីរារាំងផែនការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចេញដីកាចាប់ខ្លួនមន្ត្រីកំពូលរបស់អុីស្រាអែល រួមទាំងជាមួយនាយករដ្ឋមន្ត្រី Benjamin Netanyahu ផងដែរ។
ប្រសិនបើជាការពិត ការសម្រេចចិត្តនោះនឹង “គ្មានមូលដ្ឋាន និងខុសច្បាប់” និងជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ លោក ចនសុន បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃទី 29 ខែមេសា។ លោក ចនសុន បាននិយាយថា “ប្រសិនបើមិនត្រូវបានជំទាស់ដោយរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden ទេ ICC អាចបង្កើត និងកាន់អំណាចដែលមិនធ្លាប់មានពីមុនមក ដើម្បីចេញដីកាចាប់ខ្លួនមេដឹកនាំនយោបាយអាមេរិក អ្នកការទូតអាមេរិក និងបុគ្គលិកយោធាអាមេរិក ពីនោះធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពនៃប្រទេសរបស់យើង”។
ប្រធានសភាអាមេរិកបាននិយាយថា ជំនួសឱ្យការផ្តោតគោលដៅលើអុីស្រាអែលខុស ICC គួរតែពិនិត្យមើលអុីរ៉ង់ និងអង្គការពាក់ព័ន្ធរួមទាំងក្រុមហាម៉ាស់ផងដែរ។
លោក ចនសុន បានប្រកាសថា “រដ្ឋបាល Biden ត្រូវតែទាមទារភ្លាមៗ និងច្បាស់លាស់ឱ្យ ICC បដិសេធ ហើយសហរដ្ឋអាមេរិកគួរតែប្រើគ្រប់ឧបករណ៍ដែលមានដើម្បីទប់ស្កាត់វា” ។
អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vidant Patel មិនបានបញ្ជាក់ឬបដិសេធថា តើអាមេរិកបានដឹងអំពីផែនការរបស់ ICC ដែរឬអត់នោះទេ ប៉ុន្តែលោកបានប្រាប់អ្នកសារព័ត៌មានថា «ទាក់ទងនឹងការស៊ើបអង្កេតនេះ ជំហររបស់យើងគឺច្បាស់ណាស់»។ យើងបន្តជឿថា ICC មិនមានយុត្តាធិការលើស្ថានភាពប៉ាឡេស្ទីនទេ»។
កាសែត New York Times បានរាយការណ៍នៅថ្ងៃទី 29 ខែមេសាថា មន្ត្រីអុីស្រាអែលមានការព្រួយបារម្ភថា ICC កំពុងរៀបចំចេញដីកាចាប់ខ្លួនមន្ត្រីអុីស្រាអែល ដោយសារតែការឆ្លើយតបរបស់ប្រទេសនៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស់កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ៕ ដោយធីរីណា

...

រូប​ថត​: Fox News

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print