ភ្នំពេញ: ជនសង្ស័យ៤នាក់សុំលុយគេមិនឲ្យយកដុំថ្មវាយបុរសម្នាក់ប្លន់យកទូរស័ព្ទនឹងប្រាក់មួយចំនួនត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួក៣នាក់ទៀតបានរត់គេចខ្លួន ហេតុការណ៍នេះបានកើតឡងកាលពីម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤
នៅចំណុចមាត់ទន្លេ ផ្លូវលំ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកហ៊ាង ថារ៉េត អធិការនគរបាលឬស្សីកែវនារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុន សារឿន អាយុ៤០ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅផ្ទះលេខ៤៧ ផ្លូវ២១៧ ភូមិសេនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យឈ្មោះ ធឿន ប៊ុនថន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន មានសារធាតុញៀន)
នៅថ្ងៃកើតហេតុ ជនរងគ្រោះបានហៅម៉ូតូឡាំប្រឺតាធ្វើដំណើរមកពីម្ដុំផ្សារឃ្លាំងរំសេវ មកដល់ចំណុចដីឡូតិ៍មាត់ ទន្លេ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ហើយជនរងគ្រោះដើរទៅម្ដុំមាត់ទន្លេអង្គុយលេង បន្ទាប់មកមានជនសង្ស័យ០៤នាក់បានដើរមកជិតជនរងគ្រោះ ហើយបាននិយាយសុំប្រាក់ជនរងគ្រោះចំនួន២០០០០រៀល ដើម្បីទិញថ្នាំជក់ហើយជនរងគ្រោះមិនអោយ បន្ទាប់មកក្រុមជនសង្ស័យបានវាយជនរងគ្រោះ ដោយប្រើដៃនិងដុំថ្មវាយបណ្ដាលអោយរងរបួសបែកក្បាលនិងបានយកទូរស័ព្ទ០១គ្រឿងម៉ាកOPPO ពណ៍ខៀវ លេនិងប្រាក់ចំនួន៥០ដុល្លាហើយជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់។
លោកអធិការបានឲ្យដឹងទៀតថា ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌយើងបានទទួលពត៌មានបានចុះស្រាវជ្រាវនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ១និង៣០នាទីរសៀល សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះធឿន ប៊ុនថន នៅចំណុចមាត់ទន្លេ ផ្លូវលំ ភូមិផ្សាតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ យកមកអធីការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីសួរនាំ បន្ត។រួចបានទំនាក់ទំនងទៅជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានខណ្ឌឬស្សីកែវ។ចំណែកជនសង្ស័យឈ្មោះញ៉ាញ់ ភេទប្រុស អាយុប្រហែល23ឆ្នាំជនសង្ស័យឈ្មោះស្នា ភេទប្រុស អាយុប្រ ហែល20ឆ្នាំនិងជនសង្ស័យឈ្មោះមិត្ត ភេទប្រុស អាយុប្រ ហែល23ឆ្នាំ គេចខ្លួនបាត់។
សម្ភារៈបាត់បង់រួមមាន ទូរស័ព្ទរចំនួន០១គ្រឿងម៉ាកOPPO ពណ៍ខៀវ និងប្រាក់ចំនួន៥០ដុល្លា ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីបន្តនីតិវិធី ហើយកំលាំងជំនាញខណ្ឌកំពុងស្រាវជ្រាវរកបក្ខពួកសេសសល់និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ជ្រោយពេជ្រ