Update:លំនៅដ្ឋាន​ប្រជាពលរដ្ឋ៣ឃុំក្នុងស្រុកថ្មពួករងការខូចខាតដោយខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈភ្លៀង ខ្យល់ ផ្គរ រន្ទះបានធ្វើឲ្យផ្ទះពលរដ្ឋជាច្រើនខ្នងរងការខូចខាតកាលពីរសៀលម៉ោង៤និង៤០នាទីល្ងាច ថ្ងៃ​ ទី៥ ខែឧសភា ឆ្នាំ២០២៤ នេះ។​​

ប្រភពសមត្ថកិច្ចបានប្រាប់ថាៈមុនកើតហេតុគេឃើញមេឃខ្មៅដេរដាស់ មានស្នូរផ្គរគ្រាំងៗភ្នែកបន្ទោភ្លែតៗលាយលំជាមួយខ្យលបក់បោកយ៉ាងខ្លាំង បក់ប៉ះផ្ទះពលរដ្ឋជាច្រើនខ្នង ខ្លះប៉ើងរបើកដំបូលស័ង្កសី ចំណែកមួយភាគទៀតខួចខាត់ស្ទើរទាំងស្រុង។ 

សមត្ថកិច្ចបន្តថាៈផ្ទះប្រជាពលរដ្ឋ ចំនួន០៣ឃុំ ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាល ស្រុកថ្មពួកបានឲ្យដឹងថាៈភ្លៀងកក់ខែ លាយឡំជាមួយខ្យល់កន្ត្រាក់បង្កឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋរងការខូចខាតមានៈ ឃុំថ្មពួកប៉ះពាល់ចំនួន០៥ភូមិៈវត្តចាស់,ថ្មពួក,កសិណ,ភូមិស្វាយ,អ្នកតា)  របេីកដំបូលផ្ទះចំនួន=៤៣ខ្នង/ក្នុងនោះធ្ងន់=១២ខ្នង របេីកស័ង្កសីចំនួន=៨០៣សន្លឹក។

ឃុំគំរូ(ប៉ះពាល់០៤ភូមិៈគំរូ,អណ្តូងខ្លុង,ផ្សារថ្មី,ស្វាយជ្រុំ)  របេីកដំបូលផ្ទះចំនួនៈ១៩ខ្នង,ជម្រុកស្រូវ០១ខ្នង,រោងគោ០១ខ្នង,បន្ទប់ទឹក០១ខ្នង និងរោងដាក់ឡាន០១ខ្នងៈ របេីកស័ង្កសីចំនួនៈ១៦២សន្លឹក។

 ដោយឡែកឃុំបន្ទាយឆ្មារប៉ះពាល់ចំនួន០១ភូមិៈដងរ៉ែក របេីកដំបូលផ្ទះចំនួន០៣ របេីកស័ង្កសីចំនួនៈ៧៦សន្លឹក។

លោកអធិការបញ្ជាក់ថាៈសរុបការខូចខាតទាំង០៣ឃុំ របេីកដំបូលផ្ទះ ចំនួន៦៥ខ្នង ក្នុងនោះធ្ងន់ ១២ខ្នង និងជម្រក០១ខ្នង,រោងគោ០១ខ្នង,រោងដាក់ឡាន០១ខ្នង,បន្ទប់ទឹក០១  របេីកស័័ង្កសីសរុបចំនួន០៤៣សន្លឹក។

ក្រោយពីរទទួលព័ត៏មានបានអំពីរបញ្ហាខ្យល់កន្ត្រាក់វាយប្រហាដល់ផ្ទះពលរដ្ឋភ្លាម ក្រុមកាងារនិងកងកម្លាំងសមត្ថកិច្ចមានទាហា នគរបាលនិងមួយផ្នែកទៀតជាកំលាំងរបស់គណៈបញ្ជាការស្រុកបានរួមគ្នាចុះជួយប្រមូលសំភារៈទុកដាក់ឲ្យពួកគាត់បណ្ដោះអាសន្នពីព្រោះយប់កាន់តែជ្រៅ រងចាំថ្ងៃស្អែកថ្ងៃទី៦ខែឆ្នាំដដែលកងកំលាំងចម្រុះនិងចុះជួសជុលផ្ទះរបស់ពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ឡើងវិញ។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print