សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការគោរពសិទ្ធិសេរីភាពសារព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការគោរពសិទ្ធិសេរីភាពសារព័ត៌មាន, ការបោះពុម្ពផ្សាយ និងការបញ្ចេញមតិ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី លើកថា ៖ «សារព័ត៌មាន គឺជាអំណាចទី៤ ដែលអំណាចនេះ, ប្រសិនបើប្រើប្រាស់ត្រូវ គឺមានសារៈសំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ, ថែរក្សាសន្តិភាព, ស្ថិរភាព និងផ្តល់ថាមពលឱ្យប្រជាជនធ្វើការសម្រេចចិត្ត ក៏ដូចជា រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការឱ្យមានប្រសិទ្ធភាព»។

សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា ៖ សារព័ត៌មាន គឺជាអំណាចទី៤ ដែលអំណាចនេះប្រើប្រាស់ត្រូវ គឺមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព ស្ថិរភាព និងសម្រាប់ផ្តល់ថាមពលឱ្យប្រជាជនយើងធ្វើការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញវិធានឱ្យមានប្រសិទ្ធភាព។
សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មានពិតជូនដល់សាធារណជន ខណៈដែលអ្នកសារព័ត៌មានជាចលករសំខាន់ក្នុងកិច្ចការងារនេះ។ ដើម្បីឱ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវឈរលើគោលការណ៍ជាមូលដ្ឋាននៃការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។
សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅលើពិភពលោក អ្នកសារព័ត៌មាន បានបំពេញតួនាទីដ៏សំខាន់ក្នុងការចូលរួមកែលម្អចំណុចខ្វះខាត។ អ្នកសារព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធិភាពអំពីបញ្ហាសង្គម។
សម្តេចធិបតី ថ្លែងបន្តថា ៖ បងប្អូនសារព័ត៌មានបានបន្តលើកស្ទួយវិស័យព័ត៌មាន ដោយប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវវិជ្ជាជីវៈសារព័ត៌មាន និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានបំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឱ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print