ភ្នំពេញ÷ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ក្នុងរួចតែពេលមួយសប្តាហ៍ដើមខែឧសភា ឆ្នាំ២០២៤នេះ បានទទួលដំណើរការពិនិត្យ វិភាគ និងសម្រេច លើពាក្យប្ដឹងដែល មានក្នុងខែនេះ សរុបចំនួន ៥៥ ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើ ពុករលួយ ក៏បានកសាងសំនុំរឿង០១ ករណីដែលមានជនសង្ស័យចំនួន៣រូប បញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធបទល្មើសសមគំនិត បំផ្លាញ គៃបំបាត់ និងបទល្មើសស្តីពីជលផលផងដែរ។
លោក សយ ច័ន្ទវិចិត្រ ឧបការីនិងមន្រ្តីនាំពាក្យអង្គភាព ប្រឆាំងអំពើពុករលួយ បានឱ្យដឹងក្នុងកិច្ចប្រជុំលើកទី ៣៤ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុក រលួយកាលពីរសៀលថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ ២០២៤ នេះថា ក្រៅពីការទទួលពាក្យប្តឹងអង្គភាពប្រឆាំងអំពើ ពុករលួយ ក៏បានទទួលមន្ត្រីចំនួន១៩០ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ១១០ នាក់ និងមន្ត្រី ៨០នាក់ទៀតបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើក ចុងក្រោយដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។
លោក សយ ច័ន្ទ វិចិត្រ បានលើកឡើងឱ្យដឹងដែរថា ក្រៅពីការងារនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានចូលរួមសង្កេតការណ៍ការប្រឡង ចំនួន២លើករួមមាន៖ (១)ការប្រឡង ជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំទី១ កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យ សុខាភិបាលសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ជាលទ្ធផល អង្គភាពប្រឆាំងអំពើ ពិនិត្យឃើញថា ចាប់ តាំងពីការរៀបចំនីតិវិធីប្រឡងដំណើរការប្រឡង ដំណើរ ការកំណែ ការស្រង់-បូកពិន្ទុ និងការប្រកាសលទ្ធផល ស្ថាពរ បានប្រព្រឹត្តទៅដោយរលូនតម្លាភាព ហើយស្រប តាមបទប្បញ្ញត្តិនឹងគោលការណ៍នានាដែល បានដាក់ ចេញ (២)ការប្រឡងជ្រើសរើសសិស្ស អាជ្ញាសាលាជំនាន់ទី៣ ត្រឹមដំណាក់កាលសំណេរ អង្គភាពប្រឆាំងអំពើពុករលួយ ក៏ពិនិត្យឃើញថាបានប្រព្រឹត្តិទៅដោយរលូន និងតម្លាភាពផងដែរ មុនបន្តទៅដំណាក់កាល សម្ភាសន៍បេក្ខជនដោយផ្ទាល់មាត់នាពេលខាងមុខ។
មន្រ្តីអ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា៖ ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយ បានចុះសង្កេត ការណ៍លើលទ្ធកម្មសាធារណៈ ចំនួន ១៤៨ គម្រោង របស់អង្គភាព លទ្ធកម្ម ចំនួន ៤៧ អង្គភាព និងបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែង មួយ ចំនួនទៀត សំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។
ជាមួយគ្នាមន្រ្តីនាំពាក្យ អង្គភា ប្រឆាំងអំពើពុករលួយ ក៏បានឱ្យដឹងដែរថា លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីប្រធានអង្គភាព និងមន្ត្រីជាន់ ខ្ពស់ អង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ០៣រូប ផ្សេងទៀត បានផ្តល់បទឧទ្ទេសនាមស្តីពី “ការប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌” ដល់ សិស្សវគ្គវិក្រឹតការមន្ត្រីមធ្យមចំនួន២វគ្គ ដែលមានសិក្ខាកាមសរុប ១៥៨រូប នៅសាលាភូមិន្ទរដ្ឋបាល៕