ភ្នំពេញ៖ សហព័ន្ធមានកិត្តិយស សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ប្រធានក្លឹប សមាគម រាជធានី ខេត្ត ក្រុងទាំងអស់មេត្តាជ្រាបថា សហព័ន្ធនឹងរៀបចំព្រឹត្តិការណ៍ព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ដោយជិះចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប លើចម្ងាយផ្លូវ៣១០គីឡូម៉ែត្រ។
សហព័ន្ធមានគោលបំណង រៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីកៀរគរជាសម្ភារ និងថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងបំផុសចលនាដល់ក្រុមកីឡាករ-កីឡាការិនីជិះកង់ទៅកាន់ខេត្តសៀមរាប។ ការផុតកំណត់ឈប់ទទួលពាក្យចុះឈ្មោះ នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៥:០០រសៀល។
សេចក្តីដូចបានគោរពជម្រាបដំណឹងនេះ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ប្រធានក្លឹប សមាគម រាជធានី ខេត្ត ក្រុងទាំងអស់មេត្តាចូលរួមចុះឈ្មោះ ជិះកង់ និងចូលរួមជួយបរិច្ចាគនូវសម្ភារ និងថវិកា ដល់ព្រឹត្តិការណ៍ខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះដោយក្តីរីករាយ។ សូមគោរពថ្លែងអំណរគុណ
សូមទំនាក់ទំនង ការចុះឈ្មោះចូលរួមជិះកង់ តាមរយៈលេខទូរស័ព្ទ និងតេលេក្រាម +85578 418 357, +85586 684 015 ៕ ដោយ ៖ ភារ៉ា ដង្កោ