លោក អូស្មាន  ហាស្សាន់ ៖ ស្នើឲ្យគ្រឹះស្ថានហិរញ្ញាវត្ថុ Amanah Ikhtiar Malaysia ម៉ាឡេស៊ីបន្ដផ្ដល់ប្រាក់ឥណទានខ្នាតតូចដល់សហគមន៍ខ្មែរអ៊ិស្លាម​

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ បានស្នើឲ្យគ្រឹះស្ថានហិរញ្ញាវត្ថុ Amanah Ikhtiar Malaysia ម៉ាឡេស៊ី បន្ដផ្ដល់ប្រាក់ឥណទានខ្នាតតូច ដល់សហគមន៍ខ្មែរអ៊ិស្លាម ដើម្បីបង្កើនជីវភាពបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍មានឱកាសរកចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារបានធូរធារ ព្រោះការផ្ដល់ប្រាក់ឥណទានខ្នាតតូចនេះវាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់បងប្អូនយកទៅធ្វើដើមទុនប្រកបអាជីវកម្មរកចំណូលបានប្រចំាថ្ងៃ។

...

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា លោកបានស្នើសុំបែបនេះ ខណៈលោកទទួលជួបពិភាក្សាការងារ ជាមួយលោក  Dr. Zubir Bin Harun នាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញាវត្ថុ Amanah Ikhtiar នៃប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាការងារក្នុងគោលបំណងសិក្សាស្វែងយល់អំពីសក្ដានុពល និងឱកាសដើម្បីធ្វើវិនិយោគនៅកម្ពុជា ជំនួបពិភាក្សានេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី២២ ខែកក្ដដា  ឆ្នំា២០១៦ នៅវិមានសន្ដិភាព ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ រារដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ឋសេរីភាពពេញលេញដល់សាសនិកអ៊ិស្លាមក្នុងការប្រតិបត្តិនូវជំនឿសាសនា ហើយក៏បើកសិទ្ធិទូលំទូលាយក្នុងការចូលខ្លួនបម្រើការងារនៅជួររដ្ឋាភិបាល , បណ្តាស្ថាប័នរដ្ឋ, អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុននានា ដែលទាំងនេះគឺជាមោទនភាពដ៏ក្រៃលែងសម្រាប់ពួកយើង ហើយការផ្តល់សិទ្ធិពេញលេញបែបនេះហើយសេចក្តីសុខដែលសាសនិកអ៊ិស្លាមនៅកម្ពុជា កំពុងតែមានឱកាសប្រកបអាជីវកម្ម ធ្វើវិនិយោគទុនជាមួយបណ្ដាអង្គការ, ក្រុមហ៊ុនឯកជននានាមិនខុសអំពីសាសនិកអ៊ិស្លាមនៅបណ្ដាប្រទេសដ៏ទៃ នៅលើពិភពលោកដែរ នេះក៏ដោយសារមានការដឹកនំាដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ៕

លោកបន្ដថា៖ នៅកម្ពុជា សហគ្រិន និងអាជីវកម្មខ្នាតតូច ក៏កំពុងដើរតួនាទីយ៉ាងសំខាន់ដើម្បីរកចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារបានធូរធារផងដែរ ។ ប្រជាពលរដ្ឋដែលជាកសិករ និងអាជីវករខ្នាតតូចនៅតាមបណ្តាសហគមន៍នៃប្រទេសកម្ពុជា ខណៈដែលវិស័យពាណិជ្ជកម្មឧស្សាហកម្មខ្នាតធំ ក៏កំពុងតែមានសន្ទុះងើបឡើងជាលំដាប់នៅក្នុងទឹកដីសន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក អូស្មាន ហាស្សាន់ បន្ដថា៖ ក្នុងនាមលោកតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា លោកសូមសន្យាគាំទ្រទាំងស្មារតី និងធនធានតាមលទ្ឋភាព ដែលអាចធ្វើទៅបានដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនៃគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុបែបអ៊ិស្លាមដែលមិនគិតពីការប្រាក់មួយនេះនឹងមានវត្តមាន និងបានដំណើរការឲ្យកាន់តែលឿននៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលអនាគត ។

លោក  Dr. Zubir Bin Harun  នាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញាវត្ថុ Amanah Ikhtiar នៃប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា៖ លោកសូមសន្យាថា និងខិតខំជំរុញការងារហិរញ្ញវត្ថុឲ្យកើតមានឡើងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗនេះ។  បច្ចុប្បន្នក្រុមការងារគ្រឹះស្ថានរបស់លោកកំពុងសិក្សាស្វែងយល់ពីសក្តានុពល និងឳកាសវិនិយោគនៅកម្ពុជា ជាពិសេសការសហការក្នុងការបង្កើតគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុដើម្បីទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្រីក្រីដែលដែលខ្វះការងារ និងគ្មានវិជ្ជាជីវៈក្នុងការប្រកបរបរអាជីវកម្មផ្សេងៗនៅកម្ពុជា។

លោកបន្តថា៖  គ្រឹះស្ថានហិរញ្ញាវត្ថុ Amanah Ikhtiar ជាគ្រឹះស្ថានផ្តល់ប្រាក់ឥណទានខ្នាតតូច នៃប្រទេសម៉ាឡេស៊ី ដែលបានដំណើរការតាំងពី២៩ឆ្នាំមកហើយ។ គ្រឹះស្ថាននេះបានដំណើរការសេវាផ្តល់ប្រាក់ឥណទានសម្រាប់អាជីវករដែលខ្វះខាតហើយត្រូវការបង្កើត និងពង្រីកមុខរបរខ្នាតតូចដែលគ្រឹះស្ថានអាចផ្តល់ប្រាក់កម្ចីឥណទានបែបច្បាប់អ៊ីស្លាមដោយគ្មានការប្រាក់ដើម្បីជាដើមទុនដោយអាចផ្តល់ជូនចាប់ពី ៥.០០០រិញហ្គិតម៉ាឡេស៊ី ដល់ ១០.០០០រិញហ្គិតម៉ាឡេស៊ីស្មើនឹងប្រមាណជាពី ១.២៨០ដុល្លារដល់ ២.៥៦០ដុល្លារអាមេរិក ។

គ្រឹះស្ថានហិរញ្ញាវត្ថុ Amanah Ikhtiar ជាគ្រឹះស្ថាន ដែលជាប់លំដាប់ថ្នាក់លេខ១ ដែលបានទទួលអតិថិជន ជាសហគ្រិននិងអាជីវកម្មខ្នាតតូចហើយផ្តល់សេវាកម្មប្រាក់ឥណទានដ៏ប្រសើរជាងគេនៅប្រទេសម៉ាឡេស៊ី ដោយគ្រឹះស្ថានមានប្រភពដើមទុនជាដៃគូរធំគឺធនាគារអភិវឌ្ឍន៍អ៊ិស្លាម(IDB) ៕

ax1

ax2

ax3

ax4

ax5

ax6

ax7

ax8

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print