រថយន្តក្រឡុកស៊ីម៉ង់ត៍ដាច់ហ្វ្រាំងបុករះរថយន្ត៥គ្រឿងទាំងព្រឹកនៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តតូចចំនួន៥គ្រឿងបានរងនូវការខូចខាតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ង់ត៍បើកចុះស្ពានព្រះមុនីវង្សថ្មី ស្រាប់តែជាន់ហ្វ្រាំងអត់ស៊ីក៏ជ្រុលទៅបុករះរថយន្តចំនួន៥គ្រឿងទាំងព្រឹកតែមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ។

...

ករណីបុករះខាងលើនេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា  ឆ្នាំ២០១៦ នៅចំនុចគល់ស្ពានព្រះមុនីវង្សថ្មីខាងកើត ស្ថិតក្នុងភូមិព្រែក សង្កាតច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។

រថយន្តបង្កម៉ាក FUSO ពណ៌ខៀវ ជារបស់ក្រុមហ៊ុនហុងគួន ពាក់ស្លាកលេខ ភ្នំពេញ 5A-0496 អ្នកបើកបរត្រូវបានសមត្ថកិច្ចចាប់ខ្លួន ។

រថយន្ត៥គ្រឿងដែលរងនូវការខូចខាតរួមមានម៉ាកកូរ៉ូឡាចំនួន២គ្រឿងខូចខាតធ្ងន់ធ្ង ម៉ាករ៉េវហ្វខូចខាតមធ្យម និងម៉ាកឡង់គ្រីស័រ សេរីទំនើប ខូចខាតកាងខាងមុខ និងម៉ាកលុច្សស៊ីស RX300 ពណ៌ស ខូចខាតទ្វា១ចំហៀង ។

លោកវរៈសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ហុងគួន បើកចុះស្ពានព្រះមុនីវង្សថ្មីគ្រានោះស្រាប់តែជាន់ហ្វ្រាំងអត់ស៊ីក៏បុករះរថយន្តចំនួន៥គ្រឿងតែម្តង បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរចំនួន២គ្រឿង និង៣គ្រឿងទៀតខូចខាតបន្តិចបន្តួច តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ ។

នេះជាកំហុសបច្ចេកទេសខាងរថយន្តក្រឡុកស៊ីម៉ង់ត៍ពោលគឺដាច់ហ្វ្រាំង ។ ជាមួយគ្នានេះដែរសូមឲ្យម្ចាស់រថយន្តដឹកជញ្ជូនទំនិញទាំងអស់ត្រូវត្រួតពិនិត្យបច្ចេករថយន្តជាប្រចាំមុនពេលបើកបរជាពិសេសពេលបើកឡើងស្ពាននិងចុះស្ពាន ។

ក្រោយកើតហេតុរថយន្តដែលរងនូវការខូចខាតចំនួន៥គ្រឿង និងរថយន្តបង្កត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីដោះស្រាយតាមនីតិវិធី៕

IMG-20160723-WA0018

IMG-20160723-WA0020

IMG-20160723-WA0024

IMG-20160723-WA0025

IMG-20160723-WA0027

IMG-20160723-WA0028

IMG-20160723-WA0003

IMG-20160723-WA0005

IMG-20160723-WA0009

IMG-20160723-WA0010

IMG-20160723-WA0011

ដោយ៖ សណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print