ថៃដាក់កញ្ឆាចូលក្នុងបញ្ជីគ្រឿងញៀនហាមប្រាមឡើងវិញ

ចែករំលែក៖

កាលពីថ្ងៃទី 8 ខែឧសភា នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយថា កញ្ឆានឹងត្រូវត្រលប់ទៅក្នុងបញ្ជីគ្រឿងញៀនវិញនៅចុងឆ្នាំនេះ ពីរឆ្នាំបន្ទាប់ពីប្រទេសនេះបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងកម្សាន្ត។

លោកនាយករដ្ឋមន្ត្រី ស្រេត ថា ណែនាំក្រសួងសុខាភិបាលថៃ ឲ្យកែប្រែបទប្បញ្ញត្តិ និងដាក់កញ្ឆាចូលក្នុងបញ្ជីគ្រឿងញៀនវិញ។ យោងតាមលោក ក្រសួងក៏ត្រូវចេញច្បាប់ឱ្យបានឆាប់រហ័ស ដែលអនុញ្ញាតឱ្យប្រើតែកញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្រ្ត និងសុខភាពប៉ុណ្ណោះ។
ចាប់តាំងពីឡើងកាន់តំណែងកាលពីឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ស្រេត ថា បានប្រឆាំងនឹងការប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងកម្សាន្ត ដោយនិយាយថា វាអាចធ្វើឲ្យការប្រើប្រាស់គ្រឿងញៀនបច្ចុប្បន្នកាន់តែអាក្រក់នៅក្នុងប្រទេសថៃ។
នៅឆ្នាំ 2018 រដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្រ្ត និងអនុញ្ញាតឱ្យប្រើប្រាស់កម្សាន្តនៅឆ្នាំ 2022 ដែលបណ្តាលឱ្យមានការកើនឡើងនៃអាជីវកម្មខ្នាតតូចដែលលក់ផលិតផលកញ្ឆាយ៉ាងឆាប់រហ័ស ដែលឥឡូវនេះឈានដល់រាប់ម៉ឺនកន្លែ៕

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print