រដ្ឋមន្ដ្រីសុខាភិបាល ជំរុញដល់នាយកដ្ឋានមន្ទីរពេទ្យ បន្តយកចិត្តទុកដាក់ពិនិត្យ និងអនុវត្តលើកិច្ចការងារថែទាំ ព្យាបាល និយ័តកម្ម និងក្រមសីលធម៌សុខាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាព និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃនាយកដ្ឋានមន្ទីរពេទ្យ និងអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋាន ដែលបានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវ ព្រមទាំងផ្តល់នូវអនុសាសន៍មួយចំនួន សម្រាប់នាយកដ្ឋានយកមកអនុវត្ត ដើម្បីពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការបំពេញការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

នាឱកាសនោះ លោករដ្ឋមន្រ្តី បានស្នើឱ្យនាយកដ្ឋានបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពិនិត្យ និងអនុវត្តលើកិច្ចការងារថែទាំ ព្យាបាល និយ័តកម្ម និងក្រមសីលធម៌សុខាភិបាល ទាំងនៅវិស័យសុខាភិបាលសាធារណៈ និងឯកជន ព្រមទាំងយកចិត្តទុកដាក់លើការចេញវេជ្ជបញ្ជា និងការផ្តល់ឱសថសារវន្តនៅតាមស្ថាប័នសុខាភិបាលសាធារណៈ និងឯកជន។

ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ត្រី បានថ្លែងជំរុញដល់នាយកដ្ឋាន ត្រូវពិនិត្យបន្ថែមលើការផ្តល់អាជ្ញាប័ណ្ណ បន្តសុពលភាពអាជ្ញាប័ណ្ណ ដោយត្រូវត្រួតពិនិត្យ និងការធ្វើអភិបាលកិច្ច ទាំងការងារគ្រប់គ្រង កិច្ចការបច្ចេកទេស ការប្រើប្រាស់ឱសថ សម្ភារៈបរិក្ខារពេទ្យ និងធនធានមនុស្សជំនាញសុខាភិបាលធានាបាននូវគុណភាព ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ស្របតាមនីតិវិធីស្តង់ដាដែលបានកំណត់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print