Leverkusen បន្តតមិនស្គាល់ពាក្យថាចាញ់៤៩ប្រកួត និងឡើងវគ្គផ្តាច់ព្រ័ត្រ Europa League

ចែករំលែក៖

ក្រុមឡើងជើង Bayer Leverkusen បាន បង្កើត កំណត់ត្រា មិន ចាញ់ នៅអឺរ៉ុប ថ្មី ក្នុង ការ ប្រកួត ចំនួន៤៩ជាប់ គ្នា ក្នុង ការ ធានាបាន លទ្ធផល ស្មើ ជាមួយ Roma ដើម្បី ឈាន ទៅ វគ្គ ផ្តាច់ព្រ័ត្រ Europa League ដែលសរុបទាំង២ជើងក្រុមខ្លាំងអាល្លឺម៉ង់បានយកឈ្នះក្នុងលទ្ធផលសរុប ៤ទល់២។

 កីឡាករ Josip Stanisic បានស៊ុតបាល់បញ្ចូលទីក្នុងម៉ោងបន្ថែមចុងក្រោយនៃការប្រកួតនៅនាទីទី៩៧ ដើម្បីជួយឲ្យក្រុមរបស់លោក Xabi Alonso ស្មើ កាលពីយប់មិញ និងទទួលបានជ័យជំនះសរុប ២។

 ក្រុម Roma ដែលបានចាញ់ការប្រកួតជើងទី១ក្នុងទឹកដីអ៊ីតាលី ប៉ុន្តែមានភាពប្រសើរឡើងច្រើនក្នុងការប្រកួតនៅទឹកដីអាឡឺម៉ង់បានរកគ្រាប់បាលនាំមុខរហូតដល់២គ្រាប់មុន តាមរយៈការស៊ុតបាល់ប៉េណាល់ទីទាំង២គ្រាប់របស់ Leandro Paredes

 ប៉ុន្តែគ្រាប់បាល់ផ្ទាល់ចូលទីខ្លួនឯងពីការភ្លាត់ស្នៀតរបស់កីឡាករ Gianluca Mancini បានផ្តល់ឱ្យ Leverkusen តាមពីក្រោយ១គ្រាប់វិញនៅនាទីទី៨២ មុនពេលដែលខ្សែការពារសញ្ជាតិក្រូអាត Stanisic រកបានគ្រាប់បាល់១គ្រាប់ក្នុងម៉ោងបន្ថែមធានាបាននូវប្រវត្តិសាស្រ្តជាមួយនឹងគ្រាប់បាល់ល្អបំផុតជួយ Leverkusen តាមស្មើ។

 ឥឡូវនេះ Leverkusen បានឆ្លងកាត់ការប្រកួតចំនួន៤៩ជាប់ៗគ្នាដោយមិនចាញ់គ្រប់ការប្រកួតទាំងអស់ រួមទាំងការទទួលជ័យជម្នះចំនួន៤០ផងដែរ។ មានន័យថា Leverkusen ដែលត្រូវបានទម្លាក់ដោយ Roma នៅដំណាក់កាលនេះកាលពីរដូវកាលមុន គឺមិនស្គាល់ចាញ់សោះ ដែលក្រុម Benfica ដឹកនាំដោយ Eusebio ធ្លាប់ធ្វើបាននៅចន្លោះខែធ្នូ ឆ្នាំ១៩៦៣ និងខែកុម្ភៈ ឆ្នាំ១៩៦៥។

 ការប្រកួតរបស់ក្លិបយក្សព័រទុយហ្គាល់ គឺជាការមិនចាញ់យូរបំផុតចាប់តាំងពីការមកដល់នៃការប្រកួតប្រជែងនៅទ្វីបអឺរ៉ុប។ នេះបើយោងតាម Uefa រហូតដល់ពេលនេះ Leverkusen ធ្វើបាន និងបំបែកកំណត់ត្រានេះ

 ក្រុមរបស់លោក Alonso ដែលកំពុងស្វែងរកពាន៣ក្នុងរដូវកាលនេះដោយបានឈ្នះជើងឯក Bundesliga និងបានឈានដល់វគ្គផ្តាច់ព្រ័ត្រ German Cup នឹងជួបជាមួយក្រុមអ៊ីតាលី Atalanta ក្នុងការប្រកួតពានរង្វាន់ Europa League នៅទីក្រុង Dublin នៅថ្ងៃទី២២ ខែឧសភា។

 Leverkusen ក្លាយជាក្រុមទីពីររបស់អាល្លឺម៉ង់ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រទ្វីបអឺរ៉ុបក្នុងសប្តាហ៍នេះ បន្ទាប់ពី Dortmund បានឈ្នះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League របស់ពួកគេដើម្បីរៀបចំការជួបជាមួយក្រុម Real Madrid នៅកីឡដ្ឋាន Wembley (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print