ភ្នំពេញ៖ បុរសវ័យជាង៤០ឆ្នាំម្នាក់បានចូលទៅម៉ាស្សាហើយបានបាត់លុយចំនួន១២០ដុល្លារចោទប្រកាន់ទៅលើ នារីម៉ាស្សាថាជាអ្នកលួច។
...
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះម៉ាស្សាយុីហោ លាភលើលាភ តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រហូតដល់វេលាម៉ោង២និង២០នាទីរសៀលថ្ងៃដដែលទើបបុរសខាងលើមកប្តឹងតវ៉ាចោទថា លួចលុយពេលខ្លួនចូលម៉ាស្សា នគរបាលប៉ុស្តិ៍កាកាប ចុះទៅសាកសួរដល់កន្លែងកើតហេតុ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះម៉ាស្សាយីហោ លាភលើលាភ ខាងលើមានគ្នាតែ២នាក់ទេនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា បុរសខាងលើបើករថយន្តចូលទៅម៉ស្សា រួចក៏ចេញទៅវិញបាត់រហូតមកដល់វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃដដែល ទើបបុរសរូបនេះត្រឡប់មកវិញហើយធ្វើការចោទប្រកាន់ថានារីម៉ាស្សា លួចលុយ ១២០ដុល្លារទៅវិញ ធ្វើឲ្យមានការជជែកសួរនាំ និងការចោទប្រកាន់ត្រូវបាននគរបាលប៉ិស្ដិ៍កាកាប ចុះទៅសាកសួររកហេតុផល ជជែកអស់ចិត្តទាំងដើមចោទទាំងចុងចោទ រកដាក់បន្ទុកមិនបានក៏ចាកចេញទៅវិញបាត់ ។
តាមបុរសដើមបណ្តឹងឲ្យដឹងថា នៅវេលាខាងលើគាត់មកម៉ាស្សា១ម៉ោងរួចរាល់ហើយប្រញាប់ចាកចេញទៅបាត់ទៅ រហូតដល់រសៀលថ្ងៃដដែល ទើបដឹងថាបាត់លុយសង្ស័យ ខណៈពេលដេកផ្កាប់មុខហើយនារីនៅក្នុងផ្ទះនេះលួច ទើបត្រឡប់មកសួរនាំវិញ ។
តែបើតាមសម្តីម្ចាស់ផ្ទះវិញឲ្យដឹងថា ផ្ទះគាត់មានតែ២នាក់ រាប់ទាំងគាត់ផង ហើយភ្ញៀវចូលតាំងពីព្រឹក រហូតដល់ រសៀលម៉ោង២និង៣០នាទីទៅហើយ ទើបភ្ញៀវមកឆោឡោថា បាត់លុយ១២០ដុល្លារទៅវិញ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការសាកសួតែម្ចាស់ផ្ទះបានបដិសេធដោយគ្មានសាក្សីនិងភាស្តុតាគ្រប់គ្រាន់ទើបបុរសខាងលើបើករថយន្តចេញទៅដោយមិនបានដាក់ពាក្យបណ្តឹងនោះទេ៕



ដោយ៖ សុខាសែនជ័យ
...