អ្នកនាំពាក្យក្រសួងសាធារណការ ៖ រថយន្តម៉ាក TOYOTA PRIUS ពណ៌ស «រថយន្តទាំងពីរ មានមួយពាក់ផ្លាកលេខក្លែងក្លាយ»

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ ខ្ញុំបាទសូមជម្រាបជូនសាធារណជនមេត្តាថា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ មានការចែករំលែកតៗគ្នា តាមបណ្តាញតេឡេក្រាម និងបណ្តាញទំនាក់សង្គមfacebook ដោយមិនមានបញ្ជាក់ប្រភពរូបថត ទីកន្លែង និងពេលវេលាឡើយ។

អ្នកនាំពាក្យក្រសួងសាធារណការ បានបន្តថា ៖ ពាក់ព័ន្ធករណី(ដូចរូបភាព) ខ្ញុំបាទសូមបញ្ជាក់ថា យោងតាមការពិនិត្យទិន្នន័យចុះបញ្ជីរបស់រថយន្តខាងលេី មានភិនភាគរថយន្តម៉ាក TOYOTA PRIUS ពណ៌ស ២០១០ បានចុះបញ្ជីក្នុង ឆ្នាំ២០២០ ធ្លាប់ធ្វេីទុតិយតាបណ្ណម្តង និងផ្ទេរកម្មសិទ្ធ២ដង។ មិនធ្លាប់មានធ្វេីទុតិយាផ្លាកលេខទេ។

ត្រង់ចំណុចនេះ យើងអាចសន្និដ្ឋានបឋមបានថា «រថយន្តទាំងពីរ មានមួយពាក់ផ្លាកលេខក្លែងក្លាយ»។

លោកថា ៖ ដើម្បីផ្តល់ភាពត្រឹមសម្រាប់ម្ចាស់រថយន្តពាក់ផ្លាកផ្លាកលេខស្របច្បាប់ ខ្ញុំបាទសូមអំពាវនាវដូចខាងក្រោម៖

1️⃣- ក្នុងករណីសង្ស័យ(ដូចរូប)សូមអំពាវនាវសមត្ថកិច្ចចរាចរណ៍ផ្លូវគោកមេត្តាឃាត់ទុកដើម្បីផ្ទៀងផ្ទាល់ឯកសាររកភាពត្រឹមត្រូវ។

2️⃣- ចំពោះម្ចាស់យានយន្ត ក៏ត្រូវចេញមុខដាក់ពាក្យបណ្តឹងស្វែងរកភាពត្រឹមត្រូវសម្រាប់ខ្លួនឯងផងដែរ។

សូមអរគុណ🙏🙏🙏៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print