ខេត្តកំពង់ធំ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជា ណាចក្រកម្ពុជាបានស្ដីបន្ទោសឲ្យអាជ្ញាធរខេត្តកំពង់ធំពាក់ព័ន្ធរឿងផ្សារស្ទឹងសែនក្នុង ឱកាសសម្តេចចុះសួរសុខទុក្ខអាជីវករនៅផ្សារស្ទឹងសែនកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ។
ផ្សារស្ទឹងសែនជាផ្សារដែលសម្ដេច តេជោបានសាងសង់ឱ្យអាជីវករនៅខេត្ត កំពង់ធំបានប្រកបរបររកទទួលទានឡើង វិញបន្ទាប់ពីអគ្គិភ័យបានឆេះកាលពីថ្ងៃទី២ខែមីនា ឆ្នាំ២០១០ ប៉ុន្តែក្រោយពីសាង សង់រួច និងដំណើរការប្រករបរឡើងវិញ ។ មកដល់ពេលនេះសម្ដេចបានទទួលព័ត៌មានដោយផ្ទាល់ពីអាជីវករនៅក្នុងផ្សារថា ផ្សារ នេះត្រូវបានសិទ្ធិតូបលក់ដូរដោយមាន អាណត្តិដែលបញ្ហានេះសម្ដេចមិនឯកភាពនោះទេ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្ដីបន្ទោសឱ្យអាជ្ញាធរខេត្តកំពង់ធំយ៉ាងដូច្នេះ ខណៈអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ ក្រុង ស្រុក ខេត្ត និងមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធនៅក្នុងខេត្តកំពង់ធំនៅសាលា ខេត្តកំពង់ធំនាថ្ងៃទី២៣ ខែកក្កដា ។
សម្ដេចបានមានប្រសាសន៍ទៅកាន់ មន្ត្រីទាំងអស់ថា សម្ដេចបានចូលជួប សំណេះសំណាលផ្ទាល់ជាមួយអាជីវករ ផ្សារនិងប្រជាពលរដ្ឋយ៉ាងស្និទ្ធស្នាល ហើយ ខណៈនោះសម្ដេចទទួលបានសំណើពី អាជីវករម្ចាស់តូប ដោយសុំកុំឱ្យមានអាណត្តិ ក្នុងការលក់នៅតូបនីមួយៗរបស់ពួក គាត់ ។ ក្នុងបញ្ហានេះសម្ដេចតេជោបានស្ដីបន្ទោសទៅដល់មន្ត្រីនៅខេត្តកំពង់ធំថា មិនមានការពន្យល់ឱ្យប្រជាពលរដ្ឋអាជីវករ បានយល់ពីបញ្ហានេះ។ សម្ដេចតេជោ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានខិតខំធ្វើការក៏ប៉ុន្តែបណ្ដោយទុកឱ្យអ្នកដទៃ ឆ្លៀតយកឱកាស ។ សម្ដេចតេជោបញ្ជាក់ ថា ផ្សារនេះសម្ដេចបានធ្វើដំបូលឱ្យតែប្រជា ពលរដ្ឋគាត់ជាម្ចាស់តូបដូច្នេះផ្សារនេះអត់ត្រូវមានអាណត្តិទេ ។
បច្ចុប្បន្នផ្សារស្ទឹងសែនក៏ដូចជាផ្សារ កំពង់ធំ អាជីវករបានរួមគ្នាកសាងបណ្ដាញទឹកបង្ការសម្រាប់ពន្លត់អគ្គិភ័យនៅនឹង កន្លែង ព្រមទាំងបានបំពាក់កាមេរ៉ាសុវត្ថិ ភាពនៅក្នុងផ្សារ ដូច្នេះហើយអាជីវករកំពុងមានសុទិដ្ឋិនិយមអំពីសុវត្ថិភាព ។ សម្ដេច តេជោបានផ្តាំផ្ញើដល់មន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ខេត្តកំពង់ធំឱ្យយកចិត្តទុក ដាក់ដោះស្រាយសេវាសាធារណៈ តម្រូវ ការចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ជាពិសេស ត្រូវតែលុបបំបាត់រាល់កំហុសឆ្គង ការថ្នាំង ថ្នាក់ ភាពអសកម្មទាំងឡាយ និងយកចិត្តទុកដាក់ខិតខំរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យបានកាន់តែប្រសើរ ៕
ដោយ៖ ហេង សូរិយា