បណ្ដាញផ្សព្វផ្សាយរបស់អាមេរិក Center for American Progress បាន ឱ្យដឹងថា ការក្រោកឡើងបះបោររបស់ ពលរដ្ឋនៅតំបន់មជ្ឈិមបូព៌ាមិនត្រឹមតែ បង្ហាញភាពទន់ខ្សោយរបស់ប្រព័ន្ធសន្ដិ សុខនៅលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងភាពទន់ខ្សោយរបស់រដ្ឋាភិបាលដែលមិនអាចទទួលបានការគាំទ្រពីប្រជាពល រដ្ឋតំបន់មជ្ឈិមបូព៌ាទៀត។
ទោះបីជាបច្ចុប្បន្នពិភពលោកកំពុងចាប់ អារម្មណ៍ទៅលើស្ថានភាព និងការគំរាម កំហែងកាន់តែខ្លាំងឡើងៗរបស់ប្រទេស មួយកំពុងធ្លាក់ក្នុងសង្គ្រាមស៊ីវិលដូចជាលីប៊ី ស៊ីរី យេមែន ប៉ុន្ដែអាមេរិកយល់ឃើញថា ការក្រោកឡើងបះបោរនៅពេលខាងមុខអាចនឹងកើតឡើងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសដើរតួនាទីយ៉ាងសំខាន់ពី នយោបាយថាមពល ហើយក៏ជាតំបន់ ងាយប្រឈមនឹងគ្រោះថ្នាក់ ក៏ដូចជាបាត់ បង់ស្ថិរភាព។
ដើម្បីរក្សាផលប្រយោជន៍សន្ដិសុខជាតិ របស់អាមេរិក រដ្ឋាភិបាលរបស់ប្រធានាធិបតី អូបាម៉ា នឹងប្រើប្រាស់គោលនយោបាយ “សម្លឹងមើលវែងឆ្ងាយ” ដើម្បីជួយដល់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតឈានដល់ដំណាក់ កាលផ្លាស់ប្ដូរគោលនយោបាយឱ្យមាន ប្រសិទ្ធភាព។ ទន្ទឹមនឹងនោះអាមេរិកនៅតែបន្ដគាំទ្រក្នុងគោលដៅធានាសន្ដិសុខស្ថិរភាពផ្ទៃក្នុងរបស់ប្រទេសមួយនេះ។
គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីន តោនរួមមាន ការលុបបំបាត់របបផ្ដាច់ការ ជំរុញឱ្យមានលទ្ធិប្រជាធិបតេយ្យកាន់តែ ទូលំទូលាយជាងនេះ។ ជាមួយនឹងការខិតខំផ្សេងទៀតរបស់អាមេរិកដើម្បីជួយដល់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបញ្ចៀសការអាស្រ័យទៅលើតែប្រភពធនធានធម្មជាតិប្រេងកាត និងជំរុញឱ្យមានការប្រើប្រាស់ថាមពលមកជំនួសវិញប្រកបដោយប្រសិទ្ធ ភាព។ ប៉ុន្ដែដើម្បីអនុវត្ដនូវគោលនយោ បាយទាំងនោះអាមេរិកត្រូវតែប្រឈម មុខផលលំបាកជាច្រើនដែលកំពុងតែកើត ឡើងនាពេលបច្ចុប្បន្ននៅមជ្ឈិមបូព៌ា។
មានសញ្ញាជាច្រើនបង្ហាញថា អារ៉ាប៊ី សាអ៊ូឌីតកំពុងតែប្រឈមមុខបាត់បង់ស្ថិរភាពសន្ដិសុខ។ កន្លងមកព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសនូវគម្រោង អភិវឌ្ឍន៍ដោយចំណាយប្រាក់រហូតដល់ ៣៧ពាន់លានដុល្លារក្នុងគោលដៅបង្កើនការងារធ្វើ និងបង្កើនប្រាក់បៀវត្សសម្រាប់បុគ្គលិកមន្ដ្រីរាជការក្នុងប្រទេសនេះ។ តម្លៃស្បៀងអាហារឡើងថ្លៃ និងភាពគ្មាន ការងារធ្វើគ្មានផ្ទះសម្បែងសម្រាប់រស់នៅ គឺជាហេតុផលតែមួយគត់ដែលអាចបង្កឱ្យមានអស្ថិរភាពនៅប្រទេសជាច្រើនក្នុងតំបន់ មជ្ឈិិមបូព៌ាឈានដល់វិបត្ដិនយោបាយយ៉ាង ធ្ងន់ក្លាយទៅជាសង្គ្រាមស៊ីវិលបណ្ដាល មកពីសេដ្ឋកិច្ចធ្លាក់ចុះនោះ។
បន្ទាប់ពីព្រះមហាក្សត្រ អាប់ឡាស់ប៊ីន អាប់ឌុល ប្រកាសគម្រោងអភិវឌ្ឍន៍សេដ្ឋ កិច្ចនៅក្នុងប្រទេស បណ្ដាមេដឹកនាំជាច្រើននៅក្នុងតំបន់ក៏ដូចជាអ្នកឯកទេសនយោបាយបានស្នើឱ្យមេដឹកនាំកែប្រែគោល នយោបាយប្ដេជ្ញាដើម្បីបង្កើតរដ្ឋធម្មនុញ្ញដ៏មានប្រសិទ្ធភាពឈានទៅរកលទ្ធិប្រជាធិប តេយ្យពេញលេញមួយ។
បច្ចុប្បន្នដំណាក់កាលនៃការផ្លាស់ប្ដូរសិទ្ធិអំណាចនៅអារ៉ាប៊ីសាអ៊ូឌីតក៏ត្រៀម នឹងធ្វើឡើងដោយសារតែសុខភាពរបស់ព្រះមហាក្សត្រ អាប់ឌូឡាស់ ប៊ីនអាប់ឌុល ចុះទ្រុឌទ្រោមនោះ។ ប៉ុន្ដែប្រព័ន្ធនយោ បាយដែលមិនច្បាស់លាស់នៅក្នុងប្រទេស នេះ ហើយរាជវង្សានុវង្សដែលមានសមា ជិករហូតជាង៥ពាន់នាក់កំពុងកាន់តំណែង សំខាន់ៗផ្សេងៗ គ្នាក្នុងជួររដ្ឋាភិបាលអាចជាមូលហេតុបង្កឱ្យមានភាពស្មុគស្មាញ ក្នុងដំណាក់កាលផ្លាស់ប្ដូរសិទ្ធិអំណាច។
ទន្ទឹមនឹងនោះការអំពាវនាវឱ្យមានការកែប្រែគោលនយោបាយបង្កើនជារូបភាព មួយជំរុញឱ្យមានការផ្លាស់ប្ដូរនយោបាយដឹកនាំប្រកបដោយប្រសិទ្ធភាពនៅអារ៉ាប៊ីសាអ៊ូឌីតក៏ដូចជាបញ្ហាជាច្រើនដែលបានកើតឡើងនាពេលបច្ចុប្បន្ននៅមជ្ឈិមបូព៌ាគ្មាននរណាម្នាក់អាចព្យាករណ៍ដឹងថា ក្រុម នយោបាយប្រឆាំងនៅអារ៉ាប៊ីសាអ៊ូឌីតនឹងជំរុញឱ្យមានការកែប្រែស្ថានភាពនយោ បាយនៅទីនោះបែបណានោះឡើយ។ ប៉ុន្ដែអាមេរិកអាចនឹងចូលរួមទៅលើការ ផ្លាស់ប្ដូរដែលកំពុងមានសញ្ញាកើតឡើងនៅក្នុងប្រទេសនោះ។ មិនមែនដោយសារ តែធនធានប្រេងកាតគឺដោយសារតែបញ្ហាសន្ដិសុខជាតិក្នុងនោះមានទាំងក្រុមភេរវ កម្ម បញ្ហាអុីរ៉ង់ និងអាហ្វហ្គានីស្ថាន។ ទោះបីមានសញ្ញាផ្លាស់ប្ដូរគោលនយោបាយជាច្រើនអាចនឹងកើតឡើងនៅអារ៉ាប៊ីសាអ៊ូឌីត ប៉ុន្ដែអាមេរិកនៅតែបន្ដសហប្រតិបត្ដិការសន្ដិសុខជាមួយបណ្ដាមេដឹកនាំប្រទេសនេះក៏ដូចជាជំរុញឱ្យដោះស្រាយបញ្ហាសេដ្ឋ កិច្ចមួយចំនួន សង្គមនយោបាយ និង កំណើនប្រជាជន។ ទាហាននិងក្រុមចារ កម្មអាមេរិកក៏នឹងបន្ដសហប្រតិបត្ដិការជាមួយក្រុមសន្ដិសុខអារ៉ាប៊ីសាអ៊ូឌីតដើម្បី ទប់ទល់ការគំរាមកំហែងពីក្រុមភេរវកម្មក៏ដូចជាការគំរាមកំហែងពីប្រទេសអុីរ៉ង់។
រដ្ឋាភិបាលរបស់ប្រធានាធិបតី អូបាម៉ា ក៏បានប្រកាសគម្រោងលក់សព្វាវុធឱ្យទៅអារ៉ាប៊ីសាអ៊ូឌីតដែលមានតម្លៃរហូតដល់ រាប់រយពាន់លានដុល្លារ។ ទំនាក់ទំនង សន្ដិសុខរវាងអាមេរិកនឹងអារ៉ាប៊ីសាអ៊ូឌីតនឹងជួយឱ្យប្រទេសនេះកែប្រែឆ្ពោះទៅរកប្រជាធិបតេយ្យ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្នបណ្ដាអង្គការក្រៅ រដ្ឋាភិបាលអាមេរិកកំពុងតែជំរុញមេដឹកនាំអារ៉ាប់ឱ្យមានកម្មវិធីកែប្រែឈានទៅរក លទ្ធិប្រជាធិបតេយ្យ។ បណ្ដាមន្ដ្រីការបរ ទេសអាមេរិកនឹងដើរតួនាទីយ៉ាងសំខាន់ក្នុង ការវាយតម្លៃស្ថានភាពនយោបាយនៅក្នុងប្រទេសនេះ។
នៅចំពោះមុខអាមេរិកបានកាត់បន្ថយការអាស្រ័យទៅលើទីផ្សារប្រេងកាតពិភពលោកទាំងស្រុងតាមរយៈការស្ដុកប្រេង ជាង៣០លានធុង។ សកម្មភាពទាំងនោះជួយដល់អាមេរិកទទួលបានប្រាក់ចំណូល២,៩ពាន់លានដុល្លារក្នុងការផ្គត់ផ្គង់ដល់ កម្មវិធីសន្សំសំចៃប្រេងកាតនៅលើវិស័យផ្សេងៗគ្នា។ ប៉ុន្ដែក្រុមអ្នកវិភាគចាត់ទុកថា ដើម្បីអនុវត្ដបាននូវការផ្លាស់ប្ដូរស្ដីពីថាមពល និងសន្ដិសុខរបស់អាមេរិកនៅមជ្ឈិមបូព៌ា ពិសេសជាមួយសម្ពន្ធមិត្ដអារ៉ាប៊ីសាអ៊ូឌីត។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក៏បោះបង់ចោលនូវទស្សនៈ និងគោលនយោ បាយការបរទេសចាស់ៗដែលអាមេរិក បានអនុម័តក្នុងរយៈពេលជាច្រើនទសវត្សកន្លងមកក្នុងតំបន់នោះ។ ទាំងនោះមិន មែនជាបញ្ហាងាយស្រួលឡើយ ពិសេសគឺ អសន្ដិសុខដែលកំពុងរាលដាលគំរាម កំហែងដល់ស្ថិរភាពរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
អសន្ដិសុខដោយសារតែការក្រោកឡើង បះបោរប្រឆាំងនឹងរដ្ឋាភិបាលនានានៅ បណ្ដាប្រទេសតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ខាងជើងបណ្ដាលមកពីបញ្ហាសេដ្ឋកិច្ច ទំនិញឡើងថ្លៃ វិបត្ដិគ្មានការងារធ្វើ ជាឱកាស ដើម្បីឱ្យអាមេរិកពង្រីកនូវលទ្ធិប្រជាធិប តេយ្យនៅតំបន់ទាំងនោះ។ គោលនយោបាយប្រជាធិបតេយ្យកំពុងកើតមានឡើងនៅតំបន់ប្រទេសដែលសម្បូរទៅដោយប្រេងកាតច្រើនជាងគេបំផុតនៅលើពិភពលោកទាំងប្រទេសដែលជាសម្ពន្ធមិត្ដយូរអង្វែងជាមួយអាមេរិក និងប្រទេសដែល មិនមែនជាសម្ពន្ធមិត្ដរបស់អាមេរិកផងដែរ។
ក្រុមអ្នកវិភាគក៏ដូចជាមេដឹកនាំនយោបាយប្រទេសមួយចំនួនបានចោទប្រកាន់អាមេរិកថា ជាអ្នកឈរពីក្រោយការបះបោរ ប្រឆាំងនឹងរដ្ឋាភិបាលបណ្ដាប្រទេសទាំងនោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី