ភ្នំពេញ៖ កញ្ញា ឱក សុគន្ធកញ្ញា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ បាននាំយកថវិកាចំនួន១ម៉ឺនដុល្លារ ដែលបានមកពីការឧបត្ថម្ភ របស់សប្បុរសជន ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ក្នុងការជួយសង្គ្រោះអាយុជីវិតកុមារ ។
...
កញ្ញា ឱក សុគន្ធកញ្ញា បានសរសេរបង្ហោះនៅលើហ្វេសប៊ុក ថា «ថ្ងៃនេះនាងខ្ញុំបានទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយនាំយកថវិកាចំនួន ៤០.០០០.០០០ រៀលដែលស្មើរនឹងទឹកប្រាក់ ១ម៉ឺនដុល្លារ ផ្តល់ដោយខនដូ The View Residence សូមថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន ដែលបានផ្តល់ក្តីស្រឡាញ់ និងយកចិត្តទុកដាក់ដល់កុមារកម្ពុជា សូមជូនពរឲ្យក្រុហ៊ុន The View Residence ទទួលបាននូវភាពជោគជ័យ សូមអរគុណ!» ៕
ដោយ៖ សីលា
...