រថយន្តស៊ីទែនប្រេងសាំងកម្ពុជាតេលា បើកបុកម៉ូតូ ៣គ្រឿងបណ្តាលឱ្យមនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន៥នាក់បានរងរបួសធ្ងន់ស្រាលហើយត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះព្យាបាលភ្លាមៗ ខណៈដែលរថយន្តដឹកស៊ីទែនប្រេងសាំក្រុមហ៊ុនកម្ពុជាតេលា បើកបុកជាមួយម៉ូតូចំនួន០៣គ្រឿងបណ្តាលឱ្យជនរងគ្រោះដេករណូករណែលលើផ្លូវជាតិលេខ៤។

ហេតុការណ៍រថយន្តក្រុមហ៊ុនកម្ពុជាតេលាបើកបុកម៉ូតូ ៣គ្រឿងមនុស្សរងរបួសធ្ងន់ស្រាលបានកើតឡើងកាល ពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គលគីឡូម៉ែត្រលេខ ៥៥-ទៅលេខ៥៦ ត្រង់ចំណុចភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។

នគរបាលចរាចរណ៍បានឲ្យដឹងថា នៅមុនពេលកើត ហេតុ មានរថយន្ដមូយគ្រឿងម៉ាកSHACMAN ពណ៌ សលាយបៃតង ពាក់ស្លាកលេខភ្នំពេញ 3E-4447 មានសណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-4633 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ (បានគេច ខ្លួនក្រោយពេលកើតហេតុរួច)។

នគរបាលបានបន្តថា រថយន្តខាងលើបានបើកបរពីទិសខាងកើតទៅទិសខាងលិចតាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ចំណុចខាងលើបានប៉ះរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ (បើកគេចក្រោយពេលកើតហេតុ) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បន្ទាប់មករថយន្ដម៉ាកSHACMAN ខាងលើ បានជ្រុលទៅប៉ះបុកម៉ូតូ ៣គ្រឿង៖ ម៉ូតូទី១-ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1N-1528 អ្នកបើកបរឈ្មោះសុត ចាន់ចាវ ភេទប្រុស អាយុ២៦ឆ្នាំ ឌុបមនុស្ស១នាក់ឈ្មោះសុត សុខណា ភេទស្រី អាយុ៣៣ឆ្នាំ អ្នកទាំងពីរនៅភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ម៉ូតូទី២-ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1V-4842 អ្នកបើកបរឈ្មោះ កឹង លន់ ភេទស្រី អាយ២៤ឆ្នាំ នៅភូមិក្រាំងពន្លៃ ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (មានផ្ទៃពោះ)នឹងម៉ូតូទី៣-ម៉ាកHONDA BEAT ពណ៌ក្រហម-ស ពាក់ស្លាកលេខកំពង់ស្ពឺ 1V-3645 អ្នកបើកបរឈ្មោះ សាវុធ សុថេន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិអូររំចារ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឌុបឈ្មោះ យូ សារ៉េន ភេទស្រី អាយុ ២១ឆ្នាំ នៅភូមិគងរកា ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាលចរាចរណ៍បានបន្ថែមទៀតថា ខណះដែលម៉ូតូទាំង៣គ្រឿងខាងលើកំពុងបើកបរបញ្រ្ចាសទិសគ្នាពីលិចទៅកើត បណ្ដាលឲ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារៈដូចខាងក្រោម៖របួសមនុស្ស ៥នាក់ ស្រី៣នាក់ ធ្ងន់២នាក់ស្រី(ឈ្មោះកឹង លន់និងឈ្មោះយូ សារ៉េន) ត្រូវបានមន្ត្រីជំនាញហៅរថយន្តសាមុយដឹកអ្នករងរបួសធ្ងន់យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុនគរបាលជំនាញបានចុះវាស់វែងនៅ កន្លែងកើតហេតុ ជនរងគ្រោះបានដឹកយកទៅសង្គ្រោះព្យាបាលបាលភ្លាមៗ។

...

ចំពោះវត្ថុតាងរថយន្ដ និងម៉ូតូរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកាហែង រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print