ភ្នំពេញ ៖ សភានៃសាធារណរដ្ឋឆេក ព្រឹទ្ធសភា Miloš Vystrell
ប្រធាន
ជូនចំពោះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ
រដ្ឋធានីប្រាក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤
សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរព!
សូមអនុញ្ញាតឱ្យខ្ញុំសម្តែងនូវការអបអរសាទរ ក្នុងនាមព្រឹទ្ធសភានៃសាធារណរដ្ឋឆេក និងក្នុងនាម ខ្លួនខ្ញុំផ្ទាល់ ចំពោះ សម្តេច ក្នុងឱកាសដែល សម្តេច ត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតឱកាសនេះផងដែរ ខ្ញុំសូមសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អរវាងប្រជាជាតិ យើង។ ខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅ មករវាងសភារបស់យើង នឹងបន្តអភិវឌ្ឍក្នុងស្មារតីភាតរភាព។
សម្តេចជាទីគោរព! ខ្ញុំសូមគោរពជូនពរ សម្តេច ទទួលបានជោគជ័យរាល់ភារកិច្ច ក្នុងតួនាទី ប្រកបដោយទំនួលខុសត្រូវរបស់ សម្តេច និងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការបន្ថែមទៀតរបស់យើង។
ដោយសេចក្តីគោរព ៕