សមត្ថកិច្ចឃាត់ម៉ូតូ២៨គ្រឿងក្រោយប្រតិបត្តិការបង្រ្កាបល្បែងជលមាន់

ចែករំលែក៖

ខេត្តព្រៃវែង ៖ សមត្ថកិច្ចបង្រ្កាបបទល្មើសជល់មាន់មួយកន្លែង ខណៈដែលអ្នកលេង កំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងក្រោយពីសមត្ថកិច្ចបង្រ្កាបជនសង្ស័យទាំងនោះបាននាំគ្នារត់បាត់ស្រមោលបន្សល់នូវម៉ូតូ២៨ គ្រឿង។ ប្រតិបត្តិការបទល្មើសលេងល្បែងជល់មាន់ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តេព្រៃវែង។

...

មន្រ្តីនគរបាលនៃអធិការដ្ឋាននគរស្រុកពារាំងបានឲ្យដឹងថា ក្រោយការបង្ក្រាបរបស់ សមត្ថកិច្ចសមត្ថកិច្ចដកហូតបានម៉ូតូចំនួន ២៨គ្រឿង មាន់ជល់ ១គូ និងបៀ១ហ៊ូ។ ស្របពេលដែលសមត្ថកិច្ចកំពុងបើកប្រត្តិការបង្រ្កាបបទល្មើសល្បែងស៊ីសងនៅទីតាំងនោះ ហើយជនសង្ស័យបាននាំគ្នារត់បាត់ ស្រមោលដោយបន្សល់ទុកនូវម៉ូតូដែលពួកគេចត និងវត្ថុតាងផ្សេងៗទៀត ដូចជាមាន់ និងបៀជាដើម។

តាមប្រភពពីអ្នករស់នៅក្បែរនោះបាន ឲ្យដឹងដែរថា ជនញៀនល្បែងទាំងនោះតែងតែមកលេងល្បែងជល់មាន់និងបៀនៅកន្លែង នេះជាញឹកញាប់ហើយនៅពេលពួកគេលេង មានភាពរញេរញ៉ៃនិងឡូឡាខ្លាំងណាស់បង្ក ឲ្យមាន សម្លេងរំខានអ្នករស់ក្បែរខាងរកដេកពួនមិនបាន។

បច្ចុប្បន្នម៉ូតូនិងវត្ថុតាងផ្សេងទៀតត្រូវ បានសមត្ថកិច្ចប្រមូលយកមករក្សាទុកនៅ ប៉ុស្តិ៍រដ្ឋបាលព្រៃព្នៅ និងស្វែងរកក្រុមញៀន ល្បែងទាំងនោះដើម្បីដោះស្រាយតាមច្បាប់៕

2

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print