អាវុធគ្រប់ប្រភេទដែលបានបង្ហាញជាសាធារណៈរបស់ចិននាពេលកន្លងមកគឺជា អាវុធការពាររយៈចម្ងាយមធ្យមអាចវាយប្រហារទៅលើគោលដៅនៅចម្ងាយ១.៥០០ គីឡូម៉ែត្រពេលនេះបានដាក់ពង្រាយដែល ជាការគំរាមកំហែងដល់អាមេរិកឲ្យដកខ្លួន ចេញពីវិវាទនៅដែនសមុទ្រចិនភាគខាង ត្បូង។
ការណ៍ដែលចិនបង្ហាញអាវុធសម្រាប់ធ្វើសង្គ្រាមនៅដែនគោកនិងដែនទឹកតាម បណ្តាញទូរទស្សន៍ CCTV ក្រោយពេល ដែលតុលាការអាជ្ញាកណ្តាលចេញសេចក្តី សម្រេចច្រាន់ចោលកំណត់សម្គាល់៩បន្ទាត់ របស់ចិន។ ក្រុមអ្នកឯកទេសចិនបាន បញ្ជាក់ថា កម្លាំងទាហានចិនបានត្រៀម លក្ខណៈរួចជាស្រេចនៅក្នុងការធ្វើសង្គ្រាម ជាមួយអាមេរិកក្នុងពេលដែលអាមេរិក លូកដៃកាន់តែជ្រៅចូលក្នុងវិវាទធ្វើឲ្យចិនបាត់បង់ផលប្រយោជន៍ជាច្រើន។
ទូរទស្សន៍ CCTV បានផ្សព្វផ្សាយពីកាំជ្រួចមីស៊ីលប្រភេទ DF-16 ដែលអាចបាញ់ បានចម្ងាយរហូតដល់ទៅ១មឺុនគីឡូម៉ែត្រ អាចវាយប្រហារទៅលើទីតាំងនានារបស់អាមេរិកបាន។ មីស៊ីលខាងលើបានបំពាក់ ក្បាលគ្រាប់បរមាណូផងដែរ។
ក្រៅពីនេះចិនបានបង្ហាញមីស៊ីល DF -21 ដែលមានរហស្សនាមថា «អ្នកពិឃាត នាវាផ្ទុកយន្តហោះ» សម្រាប់វាយប្រហារទៅលើនាវាផ្ទុកយន្តហោះអាមេរិកកំពុង តែឈរជើងនៅសមុទ្រចិនខាងត្បូង។
កន្លងមកចិនបានព្រមានដល់អាមេរិក ថា រាល់នាវារបស់អាមេរិកនៅសមុទ្រចិនភាគខាងត្បូងនឹងមិនមានផ្លូវវិលត្រឡប់ថយក្រោយវិញឡើយ ប្រសិនបើផ្ទុះសង្គ្រាម នៅទីនេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី