ប្រភពពីប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មន្ត្រីប៉ូលិស3 នាក់បានស្លាប់ និង2នាក់បានរងរបួស នៅពេលដែលការវាយប្រហារមួយបានកើតឡើងលើរថយន្តដឹកអ្នកទោសនៅក្នុងតំបន់ Eure ភាគខាងជើងប្រទេសបារាំងនៅថ្ងៃទី 14 ខែឧសភា។
ប្រភពពីប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មន្ត្រីប៉ូលិស 3 នាក់បានស្លាប់ និង 2 នាក់បានរងរបួស នៅពេលដែលការវាយប្រហារមួយបានកើតឡើងលើរថយន្តដឹកអ្នកទោសនៅក្នុងតំបន់ Eure ភាគខាងជើងប្រទេសបារាំងកាលពីថ្ងៃទី 14 ខែឧសភា។
មុខសញ្ញាប្រដាប់អាវុធជាច្រើននាក់បានវាយប្រហារលើរថយន្តនៅឯកន្លែងគិតលុយក្នុងតំបន់ Incarville ខណៈដែលវាកំពុងធ្វើដំណើរពីទីក្រុង Rouen ទៅកាន់ Evreux ក្នុងតំបន់ Normandy ។ អ្នកទោសដឹកតាមរថយន្តរត់គេចខ្លួនជាមួយក្រុមខាងលើ ។
គេមិនដឹងថាមានមនុស្សប៉ុន្មាននាក់ដែលធ្វើការវាយប្រហារនោះទេ ប៉ុន្តែអ្នកវាយប្រហារម្នាក់បានរងរបួស។ នៅលើបណ្តាញសង្គម X អគ្គមេធាវី Eric Dupond-Moretti បានបញ្ជាក់ពីឧប្បត្តិហេតុខាងលើ៕ ដោយធីរីណា
រូបថត: Getty Images