ប៉ោយប៉ែត៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានចុះត្រួតពិនិត្យនៅមុខទំនិញខូចគុណភាពដែលវិចខ្ចប់គ្មានស្លាកយីហោត្រឹមត្រូវនិងមុខទំនិញខូចគុណភាពនៅក្នុងសាលារៀនវិទ្យាល័យប៉ោយប៉ែតក្រុងកាលពីវេលាម៉ោង៩និង៣៥នាទីព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៥បន្ទាប់ពីមន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យប្រចាំក្រុងប៉ោយប៉ែតបានចុះត្រួតពិនិត្យមុខទំនិញនៅតាមទីផ្សារមួយចំនួននិងណែនាំដល់អាជីវករដែលទទួលទំនិញចាប់ហួយមកលក់ចែកចាយបន្ត។
ការចុះត្រួតពិនិត្យមុខទំនិញដែលវិចខ្ចប់មិនត្រឹមត្រូវនិងពិនិត្យទៅលើមុខទំនិញដែលហួសការកំណត់នោះគឺគេសង្កេតឃើញមានការដឹកនាំកំលាំងដោយលោក ស៊ានស៊ីណាតប្រធានសាខាកាំកុងត្រួលខេត្តបន្ទាយមានជ័យនិងមន្ត្រីក្រោមឧវាទបានសហកាជាមួយលោកគ្រួអ្នកគ្រូ នៅសាលាវិទ្យាល័យខាងលើដើម្បីត្រួតពិនិត្យទៅលើមុខទំនិញដែលដាក់តាំងលក់ក្នុងសាលារៀនរួមទាំងណែនាំដល់ក្មេងតូចៗដែលជាសិស្សតែងតែទិញយកទៅហួបក្រោយពីសំរាកសិក្សា(ចេញលេង)។
ក្នុងការណែនាំពីសំណាក់លោក ស៊ានស៊ីណាតរួមទាំងមន្ត្រីសាខាកាំកុងត្រូលក្នុងសាលានោះដែរមានក្មេងជាសិស្សចូលរួមនៅការពន្យល់របស់មន្ត្រីប្រមាណជា១៥០នាក់។
ទាក់ទិនទៅនិងការចុះពិនិត្យមុខទំនិញខូចគុណភាពដែលហួសការប្រើប្រាសនិងធ្វើឲ្យប៉ះពាល់សុខភាពដល់សិស្យក៏ដូចជាពលរដ្ឋនោះលោកស៊ាន.ស៊ីណាតប្រធានសាខាកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យបានមានប្រសាសន៏ថាដោយអនុវត្តន៏តាមបទបញ្ជារបស់អគ្គៈកាំកុលត្រូលឯកឧត្តម ម៉ក់ពេជ្ជរិទ្ធិប្រតិភូទទួលបន្ទុកជាអគ្គនាយកដ្ឋានកាំកុងត្រូលឧ្យចុះត្រួតពិនិត្យនៅតាមទីផ្សារ.តាមគេហដ្ឋាននិងតាមសាលារៀនផ្សព្វផ្សាយឲ្យបានទូលាយ.ពន្យល់ឲ្យច្បាស់នៅទំនិញដែលទិញទៅបរិភោគប៉ះពាល់សុខភាពប្រជាជន។
លោកបន្តថាគ្រាដែលចុះទៅពិនិត្យនៅក្នុងសាលាខាងលើនេះដែរយើងដកហូតបាននៅកំទេចមីនិងកំទេចនំមួយចំនួនផងដែរ។លោកបញ្ជាក់កត្តាសំខាន់នោះលោកបានពន្យល់ដល់ក្មេងៗជាសិស្សប្រុស ស្រីក្រោមអាយុ១៥ឆ្នាំដែលចូលចិត្តទិញកំទេចមីយកទៅហូបនោះគឺបានពន្យល់ឧ្យគាត់បញ្ឍប់ទិញនៅកំទទេចមីទៅបរិភោគព្រោះកំទេចមីទាំងនោះនៅសេសសល់ឬសំណល់មិនល្អដែលគេយកទៅកែច្នៃយកច្រក់ក្នុងថង់ផ្លាសស្ទិកមកចែកចាយគ្មានស្លាកយ៊ីហោត្រឹមត្រូវពេលទិញទៅបរិភោគធ្វើឲ្យក្អក.ក្ដៅស្គមរីងរ៉ៃទៀតផង៕វណ្ណា