បុរសម្នាក់ជិះម៉ូតូវ៉ាក់អើរជាមួយឡានដឹកដី ត្រូវរថយន្ដដឹកសំបកឡាំងចាប់ហ្រាំងមិនជាប់ជ្រុលចង្កូតបុកពីក្រោយបណ្ដាលរងរបួលធ្ងន់

ចែករំលែក៖

រាជធានីភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូវ៉ាក់អើរជាមួយឡានដឹកដី ត្រូវរថយន្ដដឹកសំបកឡាំងចាប់ហ្រាំងមិនជាប់ជ្រុលចង្កូតបុកពីក្រោយបណ្ដាលរងរបួលធ្ងន់។ ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ នឹង ៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ២០A ក្នុងភូមិ ក្រាំងក្រូច សង្កាត់ទាន ខណ្ឌដង្កោ។

បើតាមប្រភពពត៌មានពីកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុគេឃេីញ ម៉ូតូមួយគ្រឿងម៉ាក C 125 សេរី2014 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-2448 បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែវ៉ាក់អេីជាមួយរថយន្ដ ដឹកដីបានជ្រុលចង្កូតទៅបុកនឹងឡានដឹកដី ខណះនោះស្រាប់តែមានរថយន្ដដឹកសំបកឡាំង មួយគ្រឿងម៉ាក ហ៉ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2I-6447 មួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសដៅជាមួយម៉ូតូ ដោយចាប់ហ្រាំងមិនជាប់បានជ្រុលចង្កូតមកបុកម៉ូតូផ្ទុបជាមួយនឹងរថយន្ដដឹកដី បណ្ដាលអោយតៃកុងម៉ូតូរងរបួសធ្ងន់។ ភ្លាមនោះរថយន្ដដឹកដីបានដាក់មេប្រូចដោយសុវត្ថិភាព ។

ក្រោយពេលកើតហេតុដោយមានការជួយអន្ដរាគមន៍ ពីខាងសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍ទាន បានឃាត់ខ្លួនអ្នកបើករថយន្ដកូរេដឹកសំបកឡាំង មកសួរនាំនៅប៉ុស្តិ៍។ ក្រោយពេលសាកសួរសមត្ថកិច្ចបានអោយដឹងថា អ្នកបើករថយន្ដមានឈ្មោះ គាន ស្នា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរជាអ្នកបើករថយន្ដ ស្នាក់សង្កាត់ភ្លើងឆេះរទេស ខណ្ឌពោធិ៍សែនជ័យ នឹង ព្រូឡានម្នាក់ទៀតឈ្មោះ រិន ប៊ុនធឿន ភេទប្រុស អាយុ ២២ ឆ្នាំស្នាក់នៅជាមួយគ្នា ។

ចំណែកជនរងគ្រោះមានឈ្មោះ យ៉ាន់ ម៉ៅ ភេទប្រុសអាយុ ២៧ ឆ្នាំ មានមុខរបរ ជាបុគ្គលិក ធនាគា ស្នាក់ភូមិសន្សំកុសល០២ សង្កាត់ បឹងទំពន់ ខណ្ឌមានជ័យ។ ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្ដ សង្គ្រោះជ័យជំនះតាខ្មៅ ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត។ ចំពោះរថយន្ដនឹងម៉ូតូត្រូវបានយកទៅរក្សាទុកនៅ ចរាចរណ៍ក្រុង រងចាំដោះស្រាយតាមនីតិវិធីច្បាប់។ភារ៉ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print