ទុស្សេឆ្លងចរន្តភ្លើង បណ្តាលឆាបឆេះឃ្លាំងស្តុកសំបកអាគុយបង្កឱ្យមានការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ឃ្លាំងស្តុកអាគុយចាស់ៗត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់ ខណៈដែលឆ្លងរន្ត ក្លាយជាអណ្តាតភ្លើងបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍យករថយន្តជួយពន្លត់។

ហេតុការណ៍ឆាបឆេះឃ្លាំងស្តុកសម្ភារៈចាស់ៗ(សំបកអាគុយ)បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិត្រពាំងល្វា ឃុំត្រពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសាមគ្គមុនីជ័យឱ្យដឹងថា មានករណីភ្លើងឆេះឃ្លាំងស្តុកសម្ភារចាស់ៗ(សំបកអាគុយ)របស់សហគ្រាសធុនតូចកែច្នៃអាគុយ យីហោ(ហ្សុង តេង អុិនធើណេសិនណល) ត្រេឌីង ZHONGTENG (INTERNATIONAL) TRADING CO, LTD ដែលមានទំហំទទឹង៣០ម៉ែត្រ គុណនិង៧០ម៉ែត្រ ធ្វើអំពីដែក ដំបូលប្រក់ស័ង្កសី ជាកម្មសិទ្ធរបស់ឈ្មោះ ឈិន យ៉ាង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន អាស័យដ្ឋានបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ។

នគរបាលស្រុកសាមគ្គីមុនីជ័យបានបន្តថា អគ្គីភ័យខាងលើនេះបណ្តាលឱ្យមានការឆាបឆេះខូចខាតដូចខាងក្រោម÷
-ឃ្លាំងទំហំ៣០ ម៉ែត្រ គុណនិង៧០ ម៉ែត្រ ខូចខាតទាំងស្រុង
-សម្ភារៈចាស់ៗនៅក្នុងឃ្លាំងខូចខាតទាំងស្រុងតែម្តង។មូលហេតុដែលបណ្តាលឱ្យមានការឆាបឆេះឃ្លាំងនេះគឺបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។

នគរបាលស្រុកដដែលបានបញ្ជាក់បន្ថែមថាករណីនេះមិនមានឆេះរាលដាលឬបង្កគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ។

...

នៅក្នុងកិច្ចប្រតិបត្តិការនេះដែរ នគរបាលជំនាញបាន ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ៥ គ្រឿង,កម្លាំងចំនួន ៦៥ នាក់ ប្រើទឹកចំនួន៣២រថយន្ត។ នគរបាលបានបន្ថែមទៀតថា រហូតមកដល់ព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤នេះនៅមិនទាន់រលត់នៅឡើយទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print