ខេត្តស្ទឹងត្រែង ៖ នារីជាមន្ត្រីនគរ បាល ពាក់ សក្តិ ២ស្រស់ សោភា ម្នាក់ បម្រើ ការងារ នៅ អធិការដ្ឋាន នគរបាល ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បាន ធ្វើ អត្តឃាត លោតទឹក ពីលើ ស្ពាន សេ កុង លិច បាត់ ក្នុង ទន្លេ បង្ក ការ ភ្ញាក់ផ្អើល នា រសៀលម៉ោង ២ និង ១៥ នាទី ថ្ងៃ ទី ១៥ ឧសភា ២០២៤ ស្ថិត នៅ ស្ពាន មិត្តភាព កម្ពុជា – ចិន ឬ ស្ពាន សេ កុង ក្នុងភូមិ ស្រែ ពោធិ៍ សង្កាត់ ស្រះ ឫស្សី ក្រុង ស្ទឹង ត្រែង ។
នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានគេរាយការណ៍មកថា សមត្ថកិច្ចបានស្វះស្វែងរកឃើញសាកសពហើយ ។
យោង តាម ប្រភព ព័ត៌មាន មុន ពេល កើតហេតុ បានឱ្យ ដឹង ថា នារី ជា នគរបាល រូប នោះ បាន ជិះ រថយន្ត ម៉ាក កាម រី ពណ៌ ទឹកប្រាក់ ខណៈ បើកបរ ដល់ ចំណុចកណ្ដាល ស្ពាន ក៏ បាន ចុះ ពី លើ រថ យន្ត ហើយ លោត ពីលើ ស្ពាន ទម្លាក់ ខ្លួន ទៅ ក្នុង ទឹកអត់ មាន និយាយ អ្វី មួយ ម៉ាត់ សោះ។ ភ្លាមៗ នោះ ក៏ មានការ ភ្ញាក់ផ្អើល ជា ខ្លាំង ដល់ អ្នកធ្វើ ដំណើរ ព្រមទាំង អ្នកនេសាទ នៅ លើ ផ្ទៃ ទឹក ។
ភ្លាម នោះ អ្នកនេសាទ ក៏ បាន បើកទូក ទៅ ចំណុច កើតហេតុ ចុះ មុជ រាវរក និង អ្នកខ្លះ បង់ សំណាញ់ តែ រហូត មក ទល់ ល្ងាច ថ្ងៃ ដដែល នៅ ពុំ ទាន់ ប្រទះ ឃើញ រូប នាងទេ ដែល គេ សន្និដ្ឋាន ថា អាច ស្លាប់ ទៅ តាម បំណង របស់ នាង ទៅ ហើយ ។
ទាក់ទិន ករណី ខាងលើ នេះ គេ នៅ ពុំ ទាន់ ដឹង ច្បាស់ ថា តើ នារី ដែល ជា នគរបាល ចរាចរណ៍ ស្រស់ ស្អាត រូប នេះ មានរឿង អ្វី នោះ ទេ ប៉ុន្តែ អ្នកខ្លះ បាន បង្ហើប ថា ទំនងជា មាន វិបត្តិ ក្នុង គ្រួសារ របស់ នាង ដែល ធ្វើ ឲ្យ ឈឺចាប់ ខ្លាំង រហូត សម្រេច ធ្វើការ បញ្ចប់ជីវិត បែប នេះ ។
នារី នគរបាល រូប នេះ ឈ្មោះ អាយ សុធារ៉ា មាន អាយុ ជាង ៣០ ឆ្នាំ មាន ឋានៈ ជា អនុ សេនីយ៍ ទោ នាយ រង ផ្នែក ស្ថិតិប្រជាជន ក្រុង ស្ទឹង ត្រែង ត្រូវ បាន ផ្នែក ចរាចរណ៍ ស្នើ មក ជួយ ។ នាង មាន ទីលំនៅ ភូមិ រា ជានុ កូ ល សង្កាត់ ស្ទឹង ត្រែង ក្រុង ស្ទឹង ត្រែង ខេត្តស្ទឹងត្រែង ។ នាង ត្រូវ បាន ប្រជាពលរដ្ឋ គោរព ស្រឡាញ់ ដោយសារ តែ ទ ង្វើ ល្អ ៗ ជា ច្រើន ជាមួយ ប្រជាពលរដ្ឋ ក្នុង ពេល បំពេញភារកិច្ច និង ការងារ ក្នុង ស្ថាប័ន របស់ ខ្លួន ។
អ្នកខេត្តស្ទឹងត្រែងបានប្រាប់ឱ្យដឹងថា ៖ អាចជនរងគ្រោះទៅលោតទឹកក្នុងចន្លោះម៉ោងជាង១០ព្រឹក ដល់ម៉ោង១២ថ្ងៃទើបភ្ញាក់ផ្អើល បន្ទាប់ពីបន្សល់នូវស្បែកជើង ហើយដល់ម៉ោង២រសៀល ទាំងប្រជាពលរដ្ឋ សមត្ថកិច្ច អាជ្ញាធរ បានស្វែងរកបាត់ខ្លួន ប៉ុន្តែមិនទាន់ឃើញនៅឡើយ ដល់ល្ងាចម្សិលមុិញ។ ទើបព្រឹកនេះត្រូវបានរកឃើញសាកសព ប៉ុន្តែសមត្ថកិច្ចមិនទាន់លម្អិត ឬបញ្ជាក់ជារបាយការណ៍ជុំវិញមូលហេតុនៃការលោតទឹកសម្លាប់ខ្លួននេះនៅឡើយ ។ ដោយឡែកសាច់ញាតិបញ្ជាក់ថា គាត់មានកូនប្រុសម្នាក់អាយុ ២ ឆ្នាំ៕