មុខសញ្ញាចាស់ឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វេីការបង្ក្រាបបានហេីយ

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាព  ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន និងមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត សុីម៉េង ជានាយការិយាល័យ បានធ្វេីការស្រាវជ្រាវនឹងបេីក ការ ស៊េីបអង្កេត កំណត់មុខ សញ្ញាតាមរយៈកាមេរ៉ាសុវត្ថិភាព 

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៦៖៣០នាទី ត្រង់ចំណុចផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បានធ្វេីឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ទេព ឧត្តមបណ្ឌិត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ។ 

សមត្ថកិច្ចបញ្ជាក់ថា ៖ ជនសង្ស័យនេះ បានធ្វេីសកម្មភាពនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០៖១០នាទី ឆក់កាបូបយួរដៃពីបុរសរងគ្រោះជនបរទេស កំពុងដេីរម្នាក់ឯងបានសម្រេច នៅចំណុច ផ្លូវលេខ១៤៤កែងផ្លូវលេខ១៥ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា ៖ សម្ភារៈដកហូតរួមមាន ម៉ូតូម៉ាក ហុងដាភីសុីអុិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IX-1718 (របស់ជនសង្ស័យដែលបានធ្វេីសកម្មភាព)។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលេី ការិយាល័យកំពុង កសាងសំណុំរឿង បញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print