ភ្នំពេញ៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបានបញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះដែលធ្វេីសកម្មភាពចងក្រម៉ាសម្រូតចុះពីផ្ទះជួលជាន់ទី២ហេីយរហូតដៃធ្លាក់ចុះមកក្រោមរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវ ១០៥កែងផ្លូវ៣៩០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុដោយឃើញនារីរងគ្រោះជាជនបរទេសបានយកក្រម៉ាចងចេញពីក្នុងបន្ទប់របស់ខ្លួននៅជាន់ទីពីក្នុងផ្ទះជួលមួយកន្លែងដោយគ្មានស្លាកយីហោរួចនារីរងគ្រោះខាងលើក៏បានទម្លាក់ខ្លួនចុះតាមក្រម៉ាមកក្រោម ស្រាប់តែរបូតដៃរអិលធ្លាក់មកក្រោមទើលើសំយ៉ាបហើយក៏បន្តធ្លាក់មកខាងក្រោមបណ្តាលឲ្យរងរបួសធ្ងន់ពេលនោះដែរក៏មានបងបងដែលធ្វើដំណើរឆ្លងកាត់ទាក់ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។
បន្ទាប់ពីសមត្ថកិច្ចចុះមកដល់ក៏បានទាក់ទងទៅរថយន្តសាមុយនៃមន្ទីពេទ្យរដ្ឋមួយកន្លែងដឹកយកនារីរងគ្រោះខាងលើទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ បើតាមប្រភពព័ត៌មានពី លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័នអធិការនៃអធិការខណ្ឌបឹងកេងកងបានប្រាប់អង្គភាពសាពត៌មាននគរវត្តនៅព្រឹកនេះឲ្យដឹងថាជនរងគ្រោះខាងលើជានារីជនជាតិជប៉ុនក្រោយពីនារីជនជាតិជប៉ុនដឹងខ្លួនសមត្ថកិច្ចបានសួរទៅជនរងគ្រោះតែនាងក៏បានប្រាប់ថាឲ្យខ្ញុំសុំទោសៗរងចាំសណ្ឋានទូតជប៉ុនមកសិន៕ដោយ៖សុខាសែនជ័យ