ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ បានបង្ក្រាបជាក់ស្តែងករណីលួចកាត់ខ្សែភ្លើងកាលពីម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូល
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤
នៅចំណុចដីឡូដ៍ពទ័របង ផ្លូវបេតុង ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ ។
ជនសង្ស័យមានឈ្មោះប៊ុន សុខឃុយ ភេទប្រុស អាយុ៣៧ឆ្នាំ មុរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះទី សារិទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួល ភូមិ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សំភារៈដកហូតរួមមាន៖ ខ្សែភ្លើងចំនួន ០៣ដុំ ១-ម៉ាកSQ-MM ទំហំ២x២,៥ ពណ៍ស ប្រវែង១៥ម៉ែត្រ, ២-ម៉ាកHIGH SHIELD ទំហំ៧៥ ពណ៍ខ្មៅ ប្រវែង១២ម៉ែត្រ, ៣-ម៉ាកKEYSTONE ទំហំ២x៥ពណ៌ខ្មៅ ក្រហម លឿង ប្រវែង៥០ម៉ែត្រ (ជារបស់ជនរងគ្រោះ), កន្ត្រៃចំនួន០១(ជារបស់ជនសង្ស័យ) ។
មុនពេលកើតហេតុនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ម៉ោង២៣ និង៣០នាទី ជនរងសង្ស័យបានចេញពីផ្ទះដើររកធ្វើសកម្មភាពលួច លុះដល់វេលាម៉ោង១២និង១៥នាទីថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២៤ បានធ្វើសកម្មភាពផ្លោះរបងចូលដីឡូដ៍របស់ជនរងគ្រោះដែលទុកសម្ភា រៈគ្រឿងសំណង់លួចកាត់ខ្សែភ្លើងខាងលើ ដោយជនរងគ្រោះដេកយាមនៅកន្លែងកើតហេតុឃើញបានប្តឹងរាយការ ណ៍មកកំលាំងសមត្ថកិច្ចយើងចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្សយ័ និងដកហូតបានវត្ថុតាងភ្លាមៗនៅកន្លែងកើតហេតុ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងកំលាំជំនាញខណ្ឌ ប៉ុស្តិ៍កំពុងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី ៕ជ្រោយពេជ្រ