អ្វីទៅជា«បន្លែសុវត្ថិភាព»? ស្វែងរកទិញបានដោយរបៀបណា?

ចែករំលែក៖

ភ្នំពេញ ៖ បន្លែសុវត្ថិភាពជាប្រភេទបន្លែដែលប្រជាកសិករដាំដុះជាទ្រង់ទ្រាយធំឬតូចទៅតាមទំហំដី ដោយមានការប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិតផ្សេងៗ តែធ្វើឡើងតាមលក្ខណៈ បច្ចេកទេសត្រឹមត្រូវស្តង់ដានៃការណែនាំច្បាស់លាស់ ហើយកសិករបន្លែសុវត្ថិភាព ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីអ្នកជំនាញកសិកម្ម។ បន្លែដែលទទួលស្គាល់ថាជាបន្លែសុវត្ថិភាព លុះត្រាតែបានទទួលវិញ្ញាបនបត្របញ្ជាក់ជាប្រភេទបន្លែបានអនុវត្តកសិកម្មល្អ(GAP) ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះជាការលើកឡើងពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

លោក ឃឹម ហ្វីណង់ បន្តថា ៖ សូមស្កេនលើ QR Codeនេះ ដើម្បីស្វែងរកបញ្ជីឈ្មោះកសិករ សហគមន៍ និងក្រុមហ៊ុន ផ្គត់ផ្គង់បន្លែសុវត្ថិភាព ឬចុចនៅលើតំណភ្ជាប់នេះ៖ https://web.maff.gov.kh/organiclist។ 

សូមបញ្ជាក់ថា ៖ ថ្ងៃនេះ ! លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ ជជែកពី«ទស្សនាទាននៃសហគមន៍កសិកម្មទំនើប» ជាមួយមន្ត្រីកសិកម្មឃុំថ្មីរបស់យើងទាំង១៧រូប ដែលទើបបានចាប់ផ្តើមបំពេញការងាររបស់ខ្លួននៅតាមមូលដ្ឋាននានាក្នុងខេត្តពោធិ៍សាត់ ដើម្បីយល់ឱ្យបានច្បាស់ពីកម្មវិធីគោលនយោបាយអាទិភាពថ្មីមួយនេះ និងពន្យល់បកស្រាយបន្តឱ្យបានត្រឹមត្រូវទៅកាន់ពុកម៉ែបងប្អូនប្រជាកសិករ ដែលមានបំណងស្ម័គ្រចិត្តចង់ចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។ 

លោកថា ៖ ក្នុងនាមថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកខេត្តពោធិ៍សាត់ ខ្ញុំក៏បានក្រើនរំលឹកពីតួនាទីស្នូលរបស់មន្ត្រីកសិកម្មឃុំ និងអនុសាសន៍ណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី៖ «ត្រូវយកបេះដូងមកធ្វើការ ផ្តល់ព័ត៌មានដែលត្រឹមត្រូវ និងបម្រើពុកម៉ែបងប្អូនប្រជាកសិករឱ្យអស់ពីលទ្ធភាព!»៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print