លោកអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារលិខិត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោក ហោ សុភាព និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក ហោ ម៉ៅ ជាទីគោរពស្រលាញ់បំផុត!

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សារលិខិតរំលែកមរណទុក្ខ

ផ្ញើជូន លោក ហោ សុភាព និងក្រុមគ្រួសារ

លោក និងក្រុមគ្រួសារ ជាទីរាប់អាន!

ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះដំណឹងមរណភាព របស់លោក ហោ ម៉ៅ ដែលត្រូវជាឪពុកបង្កើត របស់លោក បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤:៣០ នាទី ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ ក្រៀមក្រំនេះជាមួយលោក និងព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេងនូវឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារ ធម៌របស់ កូនៗ ចៅៗ និងក្រុមគ្រួសារ។

ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ហោ ម៉ៅ បានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print