វត្តព្រះឥន្ទទេព ក្នុងបរិវេណអតីតនៃក្រុងអង្គរធំ បំបួសកុលបុត្រ កុលធីតាចំនួន៥៤០រូប

ចែករំលែក៖

ខេត្តសៀមរាប÷ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅវត្តព្រះឥន្ទទេព នៅក្នុងបរិវេណនៃអតីតក្រុងអង្គរធំ បានប្រារព្ធធ្វើពិធីបុណ្យពិសាខបូជា ដោយក្នុងនោះមានកោរសក់ បួងសក់ បំបួសកុលបុត្រ កុលធីតាខ្មែរ ចំនួន៥៤០រូប ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងបំណងជួយអប់រំសីលធម៌ ចរិយាធម៌ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដល់យុវជនខ្មែរទាំងឡាយណាដែលចង់ស្វែងយល់អំពីព្រះធម៌ក្នុងព្រះពុទ្ធសាសនា និងអប់រំផ្លូវចិត្ត ផ្លូវកាយ សម្រាប់បំភ្លឺផ្លូវទៅអនាគត។

ពិធីកោរសក់ បួងសក់ បំបួសកុលបុត្រ កុលធីតាចំនួន៥៤០រូបនេះ ក្រោមព្រះអធិបតីភាព ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប និងជាប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាមនៅឧទ្យានអង្គរ ព្រះមេគណខេត្តសៀមរាប លោកស្រី ញ៉ែម សាខន ស ខេង និងលោកស្រី កែ សួនសុភី ស សុខា និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ព្រមទាំងពុទ្ធបរិស័ទមកពីច្រើនមជ្ឈដ្ឋាន។

...

ពិធីបុណ្យពិសាខបូជា គឺជាពិធីបុណ្យរំឭនូវព្រឹត្តិការណ៍ធំៗចំនួនបី នាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់ប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ ១៥កើតពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ នៅថ្ងៃពុធ១៥កើត ខែពិសាខ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ គឺជាទិវាមួយដែលពុទ្ធសាសនិកជននៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងសកលលោកតែងនាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយនេះ គឺ «ពិសាខបូជា»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print