តោះស្វែងយល់ អំពី ការរលាកថ្លើមធ្ងន់ធ្ងរដោយសារគ្រឿងស្រវឹង!

ចែករំលែក៖

ភ្នំពេញ ៖ ការរលាកថ្លើមធ្ងន់ធ្ងរ ជាផលវិបាកគ្រោះថ្នាក់មួយនៃការទទួលទានសុរាលើសលប់ ដែលអ្នកជំងឺមានអត្រាស្លាប់លើសពី 50% ប្រសិនបើគ្មានការប្តូរសរីរាង្គថ្លើមជាបន្ទាន់នោះទេ!

ជាទូទៅបរិមាណសុរាអាស្រ័យទៅនឹងចំនួន និងកម្រិតជាតិអាល់កុលរបស់សុរាដែលយើងពិសា។ គេចាត់ ការពិសាគ្រឿងស្រវឹងក្នុងចំនួនច្រើនលើសលប់គឺ ចាប់ពីបរិមាណលើសពី 4កែវស្តង់ដារក្នុងមួយថ្ងៃ ឬ15កែវស្តង់ដារក្នុងមួយសប្តាហ៍ចំពោះបុរស និងលើសពី 3កែវស្តង់ដារក្នុងមួយថ្ងៃ ឬ7កែវស្តង់ដារក្នុងមួយសប្តាហ៍ ចំពោះស្រ្តី ។
– (1កែវស្តង់ដា ស្មើនឹង 340មល ប៊ីយែរ (អាល់កុល5%)
– 150មល ស្រាក្រហម (អាល់កុល12%)
– 45-50មល ស្រា whiskey (អាល់កុល 40-45%)

ជំងឺរលាកថ្លើមដែលបង្កឡើងដោយសុរា វាអាចលេចឡើងក្រោមរូបភាពជា ការរលាកថ្លើមស្រួចស្រាវ ការរាកថ្លើមរ៉ាំរ៉ៃ និងខ្លាញ់រុំថ្លើមផងដែរ។ រោគសញ្ញារបស់អ្នកជំងឺជាទូទៅមិនស្តែងចេញជាសញ្ញាអ្វីទាំងអស់ ដែលទាមទារអោយគាត់មកពិគ្រោះពិនិត្យជាមួយវេជ្ជបណ្ឌិត និងពិនិត្យមើលឈាមអំពីមុខងារថ្លើមផ្សេងៗ និងសញ្ញានៃការរលាកថ្លើម។ នៅក្នុងករណីខ្លះអ្នកជំងឺអាចស្តែងចេញជាសញ្ញា លឿងភ្នែក ទឹកនោមលឿងចាស់ខុសពីធម្មតា ចុកសៀតក្រោមឆ្អឹងជំនីខាងស្តាំ ឬរហូតដល់វង្វេងវង្វាន់ស្មារតី ឬរហូតដល់សន្លប់ ដែលជាសញ្ញាគ្រោះថ្នាក់ នៃការរលាកថ្លើមស្រួចស្រាវ។

“សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់លើសុខភាពថ្លើមរបស់លោកអ្នក និងកុំទទួលទានគ្រឿងស្រវឹងក្នុងកំរិតលើសលប់ ដែលជាហានិភ័យខ្ពស់បង្កអោយមានការរលាកថ្លើមធ្ងន់ធ្ងរ” នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print