រដ្ឋាភិបាលចិនប្រឹងចាក់លុយរាប់ពាន់លានដុល្លារជួយវិស័យអចលនទ្រព្យដែលកំពុងមានវិបត្តិខ្លាំង

ចែករំលែក៖

អាជ្ញាធរចិនបានបង្ហាញពីគម្រោងដ៏សំខាន់បំផុតរបស់ពួកគេដើម្បីជួយដោះស្រាយវិបត្តិលើវិស័យអចលនទ្រព្យដែលកំពុងអូសបន្លាយពេលវេលាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

វិធានការថ្មីដើម្បីសង្រ្គោះ វិស័យអចលនទ្រព្យចិន រួមមានការកាត់បន្ថយចំនួនប្រាក់កក់មុនសម្រាប់ អ្នកទិញផ្ទះ និងការលើកទឹកចិត្តអាជ្ញាធរមូលដ្ឋានឱ្យទិញយកអចលនទ្រព្យដែលមិនទាន់លក់ចេញរបស់ប្រជាពលរដ្ឋ។
វិបត្តិលើវិស័យអចលនទ្រព្យបាននិងកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចចិនដែលជាប្រទេសសេដ្ឋកិច្ចធំលំដាប់ទី២របស់ពិភពលោក ដោយសារតែវិស័យអចលនទ្រព្យជាកត្តាដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចចិន។
ធនាគារប្រជាជនចិន (PBOC) បាននិយាយថា ខ្លួននឹងបង្កើតកញ្ចប់ជំនួយ 300 ពាន់លានយន់ស្នើនឹង41.5ពាន់លានដុល្លារអាមេរិក  ដើម្បីជួយគាំទ្រលំនៅដ្ឋានដែលមានតម្លៃសមរម្យ។លោក Tao Ling ទេសាភិបាលរងនៅធនាគារកណ្តាលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រាក់នេះយកជួយដល់សហគ្រាសរដ្ឋក្នុងស្រុកដើម្បីទិញផ្ទះដែលមិនទាន់បានលក់។
បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua ឧបនាយករដ្ឋមន្ត្រី He Lifeng បានប្រាប់មន្ត្រីថា រដ្ឋាភិបាលក្នុងតំបន់អាចទិញអចលនទ្រព្យក្នុង “តម្លៃសមរម្យ” ហើយលក់អចលនទ្រព្យទាំងនោះ ជាលំនៅដ្ឋានដែលមានតម្លៃសមរម្យវិញ។
ធនាគារកណ្តាលរបស់ប្រទេសចិនក៏បានកាត់បន្ថយអត្រាការប្រាក់អប្បបរមាយ៉ាងមានប្រសិទ្ធភាព និងកាត់បន្ថយការបង់ប្រាក់ទាបបំផុតសម្រាប់អ្នកទិញផ្ទះដំបូងពី 20% ទៅ 15% ។ ការដាក់ប្រាក់អប្បបរមាសម្រាប់ផ្ទះទីពីរត្រូវបានបន្ទាបមកត្រឹម 25% ពី 30% ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print