ពិតជាសាហាវណាស់! កំពុងឡាយវីដេអូរឿងជំពាក់លុយ កូនបំណុលទាញកំបិតផ្គាក់កាប់ស្លាប់ភ្លាមៗនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ គួរឱ្យរន្ធត់ណាស់! ស្រ្តីម្នាក់ទៅទារលុយថ្លៃឈ្នួលពលកម្មរបស់ប្តី ដែលធ្វើការឱ្យជនសង្ស័យចំនូន៣៦ម៉ឺនរៀល ហើយទាក់ពាក្យសម្តីគ្នាជាមួយជនសង្ស័យ ស្ត្រីរងគ្រោះក៏យកទូរស័ព្ទឡាយវីដេអូ ក៏ត្រូវជនសង្ស័យទាញកាំបិតផ្គាក់កាប់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ករណីឃាតកម្មដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៤ វេលាម៉ោង១៧និង៣៥នាទី នៅចំណុចផ្ទះជនសង្ស័យឈ្មោះឡុង ឈាវ ស្ថិតក្នុងភូមិពោធិ៍លើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហាន មី ភេទស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ឡុង ឈាវ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាងដែក(គេចខ្លួន)។វ ត្ថុតាងចាប់យក៖ កាំបិតផ្គាក់ចំនួន០១ ផ្លែដែកដងឈើមានប្រវែង៦៦ស.ម.។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុជនរងគ្រោះបានទៅផ្ទះជនសង្ស័យដើម្បីទារលុយពីជនសង្ស័យ ដែលកន្លងមកប្តីរបស់ជនរងគ្រោះបានធ្វើការជាជាងដែកជាមួយជនសង្ស័យ ចំនួន៣៦មុឺនរៀល។ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុឈ្មោះ ហាន មី (ជនរងគ្រោះ)បានមកសួរនាំរឿងលុយដែលជំពាក់ប្តីរបស់ខ្លួនចំនួន៣៦មុឺនរៀល។ ជនសង្ស័យឆ្លើយថាមិនទាន់មានលុយទេ ចាំបើកប្រាក់ខែសិន ពេលនោះក៏បានទាក់ពាក្យសម្តីគ្នាហើយជនសង្ស័យក៏បានយកកាំបិតផ្គាក់មកកាប់ទៅលើជនរងគ្រោះត្រូវចំសៀតផ្កាបណ្តាលអោយស្លាប់តែម្តង។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូគុបជ្រុងគេចខ្លួនចេញពីផ្ទះតែម្តង។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានសហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកស្រាវជ្រាវស្វែងរកជនសង្ស័យដើម្បីចាត់ការតាមនីតិវិធី៕ដោយស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print