រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួករេចង្កូតជ្រុលទៅបុកជាងកំពុងជួសជុលម៉ូតូស្លាប់ម្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជាងជួសជុលម៉ូតូម្នាក់បានបាត់បង់ជីវិតដោយសារតែរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកស្រុកថ្មពួករេចង្កូតចូលទៅក្នុងផ្ទះបុកស្លាប់នៅវេលាម៉ោង១និង០៥នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះហ៊ូ យឿម ភេទប្រុស អាយុ៥៥ឆ្នាំ ជាជាងជួសជុលម៉ូតូ រស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ចំណែករថយន្តបង្កគ្រោះថ្នាក់ម៉ាកHiace ពណ៌ស ពាក់ផ្លាកលេខរដ្ឋ12,2.5127 អ្នកបើកបរឈ្មោះចាន់ ខេមរិន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក  ។
លោកនាយការិយាល័យបានបញ្ជាក់ថាៈមុនពេលកើតហេតុរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួកបើកបរក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿនហើយយមិនមានដឹកអ្នកជម្ងឺនោះទេ។ លុះបើកមកដល់ចំណុចផ្លូវកោងក៏រេចង្កូតមកឆ្វេងដៃជ្រុលទៅបុកចូលក្នុងផ្ទះជាងជួសជុលម៉ូតូដែលនៅខាងឆ្វេងផ្លូវបណ្តាលឱ្យកើតគ្រោះថ្នាក់រហូតដល់ ស្លាប់ម្ចាស់ផ្ទះកំពុងជួសជុលម៉ូតូ។ លោកបន្តថា ម៉ូតូ២គ្រឿងបានខូចធ្ងន់និងរថយន្ត០១គ្រឿងខូចធ្ងន់។ មូលហេតុ: អ្នកបើកបររថយន្តបើកលឿនដល់ផ្លូវកោងឆ្វេសប្រហែសខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។ ចំពោះរថយន្តសង្គ្រោះក្រោយវាស់វែងហើយបានយកទៅរក្សាទុកនៅស្នងការដ្ឋានខេត្តរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ដោយវណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print