រថយន្តបុកម៉ូតូសណ្តោងរុឺម៉កដឹកផ្លែឈើបើកឆ្លងផ្លូវបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីអ្នកលក់ផ្លែឈើម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបើកបុកជាមួយ ម៉ូតូសណ្តោងរុឺម៉ក ដឹកផ្លែឈើ កំពុងបើកឆ្លងផ្លូវ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ២ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលស្លាប់ មានឈ្មោះ ឆេង ងីម អាយុ៤៧ឆ្នាំ មុខរបរលក់ផ្លែឈើ មានទីលំនៅភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូសណ្តោងរុឺម៉ក ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបើកម៉ូតូសណ្តោងរុឺម៉ក ដឹកផ្លែឈើ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្ន ស្រាប់តែមានរថយន្ត ម៉ាក តូយ៉ូតា Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BN-6144 កំពុងបើកពីត្បូងទៅជើង ជាន់ហ្វ្រាំងមិនទាន់ជ្រុលបុក បណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ ចំណែកអ្នកបើកបររថយន្តចុះគេចខ្លួនបាត់ ។

...

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះទៅពិនិត្យ ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែរថយន្តនិងម៉ូតូរុឺម៉ក ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print