បុរសម្នាក់ជាប្អូនថ្លៃខឹងបងថ្លៃយកបន្ទះឫស្សីវាយលើខ្លួន យកដែកចុងស្រួចចាក់តបវិញរងរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ បុរសជាបងថ្លៃម្នាក់រងរបួសធ្ងន់ដោយសារមានទំនាស់ជាមួយប្អូនថ្លៃ ត្រូវប្អូនថ្លៃយកដែកចុងស្រួច(ឆាំសម្រាប់មើលស្រូវឬអង្ករ)ចាក់បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី នៅវេលាម៉ោង៧យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ។

លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ជនរងគ្រោះជាបងថ្លៃឈ្មោះ ធុយ ក្រូច ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ។ ដោយឡែកជនដៃដល់ជាប្អូនថ្លៃឈ្មោះដោក ឈុនលី (ហៅយុង) ភេទប្រុស អាយុ៣៣ឆ្នាំ នៅផ្ទះជាមួយគ្នា (ធ្លាប់ចូលមណ្ឌលបន្សាបគ្រឿងញៀន២លើក)។

លោកអធិការបានបញ្ជាក់ថាៈមុនពេលកើតហេតុជនរងគ្រោះបានស្តីបន្ទោសឲ្យជនដៃដល់ជាប្អូនថ្លៃហើយបានយកបន្ទះឫស្សីវាយទៅលើជនដៃដល់ ថែមទាំងជេរប្រមាថរកវាយបែកក្បាល ។ ពេលនោះជនដៃដល់ជាប្អូនថ្លៃបានយកដែកចុងស្រួច(ឆាំសម្រាប់មើលស្រូវឬអង្ករ) ចាក់ត្រូវឆ្អឹងជំនីរខាងស្ដាំបណ្ដាលឲ្យរងរបួសធ្ងន់ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបុរី ។ ចំពោះជនដៃដល់ត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួនកសាងសំណុំរឿងតាមនិតិវិធី៕ ដោយ: វណ្ណា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print