ផឹកស្រាស្រវឹងបបួលក្លើទៅវាយគេ ក្លើមិនទៅទាញកាំបិតផ្គាក់កាប់ក្លើរងរបួសត្រូវនគរបាលស្រុកម៉ាឡៃឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពកាប់ឱ្យភាគីម្ខាងទៀតរងរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានឱ្យដឹងថាៈ ជនបង្កឈ្មោះ រឿម រិត ហៅ (ខ្លឹង) ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ។ ជនរងគ្រោះឈ្មោះរ៉េន ម៉ៅហៅ(ពេក) ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិជាមួយគ្នា ។   លោកអធិការបន្តថាៈមុនពេលកើតហេតុជនរងគ្រោះនិងជនដៃដល់មានគ្នីគ្នា៣នាក់បានផឹកស្រាសជាមួយគ្នាអស់ជិត០១លីត្រក៏បែកគ្នា លុះរហូតដល់ម៉ោងប្រហែលជាង១០យប់ថ្ងៃដដែល ឈ្មោះ រ៉េន ម៉ៅ ហៅ (ពេក) ក៏បានដើរមកផ្ទះឈ្មោះ រឿម រិត ហៅ (ខ្លឹង)ដើម្បីបបួលទៅវ៉ៃឈ្មោះ យ៉ាន់ តែឈ្មោះ រឿម រិត មិនទៅទេ ពេលនោះឈ្មោះពេកនិយាយដដែលៗថា បើមិនទៅឈប់ធ្វើជាពួកម៉ាក ។ ដោយអំណាចស្រាចូលពោះនិងខឹងជនរងគ្រោះនិយាយច្រំដែល ពេលនោះឈ្មោះ រឿម រិត ហៅ(ខ្លឹង)ក៏ទាញកាំបិតកាប់ទៅលើឈ្មោះ រ៉េន ម៉ៅ ហៅ (ពេក) ចំនួនប្រហែល៣ទៅ៤កាំបិតត្រូវចំជើងទាំងសងខាងបណ្ដាលអោយរបួសធ្ងន់ ហើយត្រូវបានសាច់ញាតិបញ្ចូនទៅមន្ទីរពេទ្យស្រុកសំពៅលូន ចំណែកឯជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ៕ ដោយវណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print