មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការការងារ ដល់ជំនាញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការការងារ ដល់ជំនាញ និងបណ្តាអង្គភាពចំណុះកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា ៖ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានធ្វើការប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការការងារ ដល់ជំនាញ និងបណ្តាអង្គភាពទីបញ្ជាការស្រាលកងពល វរសេនាតូចអន្តរាគមន៍២៨៣. ២៨៤. និង២៨៥ នៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨  យោធភូមិភាគទី១ ។

លោកមេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ១២៨ ក៏បានដាក់ផែនការមួយចំនួនដល់ជំនាញ និងថ្នាក់ដឹកនាំទីបញ្ជាការស្រាលកងពល វរសេនាតូចអន្តរាគមន៍២៨៣. ២៨៤. និង២៨៥ និងបានកោតសសេីរដល់ ថ្នាក់ដឹកនាំទាំងអស់ ដែលបានខិតខំប្រឹងប្រែង កសាង គ្រប់គ្រងកងទ័ព សម្ភារសឹក បង្កបង្កើនផល ចិញ្ចឹមសត្វ ថែទាំដំណាំកសិកឧស្សាហកម្ម និងចិញ្ចឹមទ័ព បានល្អ ជាប់ជាប្រចាំ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print