រថយន្ត Ford raptorបើកបុកម៉ូតូscoopy នៅស្តុបផ្លូវបំបែកជាបួនបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកFordRaptorមួយគ្រឿងខណៈមកដល់ស្តុបផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូ scoopy ជិះដោយបុរសម្នាក់យ៉ាងពេញទំហឹងប៉ើងទៅផ្ទប់ក្បែរបាំងថ្មបណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូរងរបួសធន់បញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ចំណុចស្តុបបូកគោល ស្ថិតនៅលើផ្លូវព្រះមុន្នីវង្សកែងផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាscoopyពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1KC-4546ជិះដោយបុរសរងគ្រោះម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីកើតមកលិចឆ្លងស្តុបផ្លូវបំបែកជាបួនក្នុងល្បឿនលឿនខណះឆ្លងដល់ពាក់កណ្តាលផ្លូវស្របពេលមានរថយន្តបង្កម៉ាក fordraptoeពណ៌សពាក់ស្លាកលេខ ឧ.មានជ័យ 2C-6669បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវព្រះមុន្នីវង្សពីត្បូងមកជើងក្នុងល្បឿនលឿនខណះបើកមដល់ចំណុចកើតហេតុមិនបង្អង់ក៏ជ្រុលបុកម៉ូតូពេញទំហឹងប៉ើងផ្ទប់ក្បែនិងរបាំងថ្មបណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋដឹកទៅសង្គ្រោះមិនទាន់ភ្លាមៗ។

...

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចឃាត់ម្ចាស់រថយន្តយកទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំបន្តនិងទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print