ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយបុរសនិងនារី២នាក់ទៀតបានបើករថយន្តម៉ាក Toyota RAIZEមួយគ្រឿងបោះពួយយ៉ាងលឿនក៏បានរេចង្កូតឡើងចិញ្ចើមផ្លូវជ្រុលទៅបុកបង្គោលភ្លើងនិងបន្តបុករោងសមត្ថកិច្ចយាមបណ្តាលឲ្យបាក់រងការខូចខាត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ជាប់ផ្អើលកាលពីវេលាម៉ោង ៤:២០នាទីទៀបភ្លឺឈានចូលថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ស្ថិតនៅតាមបណ្ដាលផ្លូវព្រះនរោត្តមសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក toyotaRaizeពណ៌ទឹកប្រាក់មួយគ្រឿងគ្មានស្លាកលលេខបើកបរដោយបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់និងបុរសម្នាក់ទៀត បើកបរតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនខណៈពេលបើកមកដល់ចំណុចកើតហេតុពុំដឹងថាអ្នកបើកបរមានបញ្ហាអ្វីនោះទេស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃឡើងចិញ្ចឹមផ្លូវជ្រុលទៅបុករោងសមត្ថកិច្ចយាមបណ្ដាលឲ្យបាក់រងការខូចខាតរួចបន្តទៅបុកផ្ទប់បង្គោលភ្លើងទើបរថយន្តទៅមុខលែងរួចខូចខាតផ្នែកខាងមុខយ៉ាងដំណាំ។ ហើយភ្លាមនោះដែរអ្នកបើកបរក៏បានចុះពីរថយន្តឡើងកង់បីគេចពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់វាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក។រង់ចាំម្ចាស់ចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ