ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះថា៖ កម្លាំងជំនាញស្រុក បានចុះស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការអនុវត្តដីការបង្កប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន០៣នាក់ក្នុង០៣ករណីផ្សេងគ្នា។
លោកអធិការស្រុករូបនេះ បន្តថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាតគឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីម្សិលមិញនេះ លោកបានដឹកនាំកងកម្លាំងនគរបាល ក្នុងអង្គភាព រួមនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ផងអនុវត្តនៃការបង្កប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបងចំនួន០៣ករណីផ្សេងគ្នាក្នុងនោះគឺ៖
១-ដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ហៃ ណៃហេង ចៅក្រមស៉ើបសួរសាលាដំបូង ខេត្តបាត់ ដំ បង លេខ ៣៣ ចុះថ្ងៃទី០៣ ខែ មករា ឆ្នាំ២០២៤ ដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះតៃ ហានភេទ ប្រុស អាយុ ៤២ឆ្នាំ នៅក្រុម១៥ ភូមិ ហៃ សាន ឃុំ ជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងជាប់ចោទពីបទរក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅក្រុមទី៣០ភូមិ ហៃសានឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី០៦ខែតុលាឆ្នាំ ២០២៣ ។
២-ដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់រប ស់ចៅក្រមស៉ើបសួរនៃសាលាដំបូង ខេត្តបាត់ដំបង ហុង ទិត្យមល្លិកា លេខ ៤៧៤ តព្រ ចុះថ្ងៃទី០៧ខែ ឧសភាឆ្នាំ២០២៤ ដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះវន បូរិន (ហៅក្រិន) ភេទប្រុសអាយុ២៤ឆ្នាំរស់នៅផ្ទះលេខ១១៦ក្រុមទី០៩ភូមិក្រសាំង ឃុំតាមុឺន ស្រុកថ្មគោលខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅក្រុមទី ១៦ភូមិ គោកក្តួច ឃុំតា ពូង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ខែមីនាឆ្នាំ២០២៤ ។
៣-ដីការបង្គាប់ឱ្យចាប់ខ្លួនរបស់លោកគី ទីម៉េងចៅក្រមស៊េីបសួរ នៃសាលាដំបូងខេត្តបាត់ដំបងលេខ ៣៦៤តព្រចុះថ្ងៃទី០៥ខែមេសាឆ្នាំ២០២៤ដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះភ័ណ សុភ័ក្រ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបងជាប់ចោទពីបទ (លួច)ប្រព្រឹត្តនៅចំណុចលើខ្នងប្រឡាយ៧០ ភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០២៣ ។
បច្ចុប្បន្ននគរបាលស្រុក នៅព្រឹកថ្ងៃទី២១ ខែឧសភានេះ បានរៀបចំបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕អរុណរះ