Breaking News ៖ ទីបំផុត ! សមត្ថកិច្ចនគរបាលខេត្តកណ្តាល សហការជាមួយនគរបាលខេត្តពោធិ៍សាត់ ចាប់ឃាត់ខ្លួនឃាតក ដែលទាញកាំបិតផ្គាក់កាប់ស្តែងៗ សម្លាប់ស្ត្រីរងគ្រោះទៅទារលុយនោះបានហើយ !

ចែករំលែក៖

ខេត្តពោធិ៍សាត់+កណ្ដាល៖ ពិតជា«ឈាមស្រែក ស្បែកហៅ» អំពើបាប ការប្រព្រឹត្តបទល្មើសដ៏ឧក្រិដ្ឋ សាហាវព្រៃផ្សៃនេះ មិនរងចាំជាតិក្រោយទេ បាបកម្ម គឺគេចមិនផុតពីការស្រាវជ្រាវតាមប្រមាញ់របស់ សមត្ថកិច្ចនគរបាលខេត្តកណ្តាលឡើយ គឺតែប៉ុន្មានម៉ោងក្រោយមក សមត្ថកិច្ចតាមចាប់ជនសង្ស័យជាឃាតក បាននៅទីតាំងចំណុចស្រុកវាលវែង ខេត្តពោធិ៍សាត់នៅថ្ងៃទី ខែឧសភា ឆ្នាំ២០២៤ ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ថា ៖ កម្លាំងជំនាញរបស់បានតាមស្រាវជ្រាវ ដោយយកចិត្តទុកដាក់បំផុត រហូតដល់មុខសញ្ញាមួយនេះ គេចខ្លួនដល់ខេត្តពោធិ៍សាត់ ។ ប៉ុន្តែដោយមានការ សហការជាមួយកម្លាំងនគរបាលខេត្តពោធិ៍សាត់ ក៏បានចាប់ឃាត់ខ្លួន ជនសង្ស័យជាឃាតក បានហើយនាថ្ងៃនេះ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បន្តថា ៖ ពេលនេះលោកបានដឹកនាំបញ្ជា ទៅយកជនដៃដល់នៅខេត្តពោធិ៍សាត់ មកសាកសួរតាមនីតិវិធី ។
សូមបញ្ជាក់ថា ៖ គួរឲ្យរន្ធត់ណាស់ ខណៈស្រ្តីម្នាក់ ទៅទារលុយថ្លៃឈ្នួល ថ្លៃពលកម្មរបស់ប្តី ដែលធ្វើការឱ្យជនសង្ស័យចំនូន៣៦ម៉ឺនរៀល ដោយទាក់ពាក្យសម្តីគ្នាជាមួយជនសង្ស័យ ស្ត្រីរងគ្រោះក៏យកទូរស័ព្ទ livevideo ត្រូវបានជនសង្ស័យទាញកាំផ្គាក់កាប់សម្លាប់ស្តែងៗ បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅនឹងកន្លែង ។ ករណីឃាតកម្មដ៏រន្ធតនេះបានកើតឡើង នៅថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៤ វេលាម៉ោង១៧និង៣៥នាទី នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ  ស្ថិតនៅភូមិពោធិលើឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ហាន មី ភេទស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ដោយឡែកជនសង្ស័យឈ្មោះ ឡុង ឈាវ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍លើឃុំ ត្រើយស្លា ស្រុកស្អាងខេត្ត កណ្តាល មានមុខរបរ ជាងដែក។
នៅកន្លែងកើតហេតុ សមត្ថកិច្ចឈានដល់ពិនិត្យវត្ថុតាងចាប់យករួមមាន ៖ កាំបិតផ្គាក់ចំនួន០១ ផ្លែដែកដងឈើ មានប្រវែង៦៦ស.ម។
ប្រភពដដែលបន្តថា ៖ នៅថ្ងៃខែឆ្នាំកើតហេតុជនរងគ្រោះបានទៅផ្ទះជនសង្សយ័ដើម្បីទារលុយពីជនសង្ស័យ ដែលកន្លងមកប្តីរបស់ជនរងគ្រោះបានធ្វើការងារជាងដែកជាមួយជនសង្សយ័ ចំនួន៣៦មុឺនរៀល នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុឈ្មោះ ឈ្មោះ ហាន មី (ជនរងគ្រោះ)បានមកសួរនាំរឿងលុយដែលជំពាក់ប្តីរបស់ខ្លួនចំនួន៣៦មុឺន។ ជនសង្ស័យឆ្លើយថាមិនទាន់មានលុយទេ ចាំបើកប្រាក់ខែសិន ពេលនោះក៏បានទាក់ពាក្យសម្តីគ្នាហើយជនសង្ស័យក៏បានយកកាំបិតផ្គាក់មកកាប់ទៅលើជនរងគ្រោះត្រូវចំសៀតផ្កាបណ្តាលអោយស្លាប់តែម្តង។ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូគប់ជ្រុងគេចខ្លួនចេញពីផ្ទះតែម្តង។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានសហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកស្រាវជ្រាវស្វែងរកជនសង្សយ័ដើម្បីចាត់ការតាមនីតិវិធី។
ក្រោយមកតាមរយៈការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានបើប្រតិបត្តិការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនបានហើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print