ទីក្រុងបាងកក ៖ បើយោងតាមសារព័ត៌មាន Reuters ចេញមុននេះបន្តិច នាល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នេះបានឱ្យដឹងថា ៖ យន្តហោះរបស់ក្រុមហ៊ុន Singapore Airlines ធ្វើការចុះចតជាបន្ទាន់នៅទីក្រុងបាងកក, បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួស៣០នាក់ ។
សូមបញ្ជាក់ថា ៖ យន្តហោះ Singapore Airlines ដែលធ្វើការចុះចតជាបន្ទាន់ គឺជាជើងហោះហើរពីទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ទៅកាន់ប្រទេសសឹង្ហបុរី តែបង្ខំចុះចតជាបន្ទាន់នៅទីក្រុងបាងកក។
សារព័ត៌មាន Reuters ផ្សាយថា ៖ យន្តហោះជាប្រភេទ Boeing777-300ER ដឹកអ្នកដំណើរ២១១នាក់ សហសេវិកសរុប១៨នាក់។ ចំពោះបញ្ហាអ្វី មិនទាន់ត្រូវបានបញ្ជាក់នៅឡើយ ។ សូមរងចាំតាមដានព័ត៌មានលម្អិត នៅពេលក្រោយ ៕
ដោយ ៖ សិលា
...