ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ស្អែក រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានអាយុបាន ៩ខែហើយ។ ទោះបីជារយៈពេលខ្លី ប៉ុន្តែ រាជរដ្ឋាភិបាលបន្តវេន បានបង្ហាញស្នាដៃគួរឱ្យស្ញប់ស្ញែងទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងលើឆាកអន្តរជាតិ។ នេះជាការបញ្ជាក់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
ដើម្បីបង្ហាញវឌ្ឍនភាព និងសមិទ្ធផលជាប្រវត្តិសាស្ត្រទាំងនេះជូនដល់ប្រជាពលរដ្ឋ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំវេទិកាសារព័ត៌មានលើកទី៣ ដោយមានការចូលរួមជាវាគ្មិនពីសំណាក់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕
ដោយ ៖ សិលា
...