ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ បណ្តាលឲ្យមនុស្សស្លាប់ ០៣នាក់ និងរបួសធ្ងន់ស្រាល ០៩នាក់ បានកើតឡើងចំនួន ០៨លើក ។ ដូច្នេះ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក! ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! គោរពច្បាប់ចរាចរណ៍ ស្មេីនិងគោរពជីវិតរបស់លោកអ្នក!
ប្រភពដដែលបន្តថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ០៨លើក (យប់ ០៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០០នាក់), រងរបួសសរុប ០៩នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ០៤នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០៥នាក់ (ស្រី ០២នាក់) និងមិនពាក់មួកសុវត្ថិភាព ០៨នាក់ (យប់ ០១នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០០នាក់, ស្រាល ០១នាក់) , មិនគោរពសិទិ្ឋ ០៥លើក (ស្លាប់ ០២នាក់, ធ្ងន់ ០៤នាក់, ស្រាល ០២នាក់), ងងុយ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់) និងកត្តាផ្លូវ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០២នាក់) ៕ដោយ៖តារា