ក្រុមការងារក្រសួងមុខងារសាធារណៈ ប្រជុំជំរុញការ ពិនិត្យ ពិភាក្សា ដំណើរការនៃការត្រួតពិនិត្យឡើងវិញ​ និងវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន

ចែករំលែក៖

ភ្នំពេញ÷ ក្រសួងមុខងារសាធារណៈ ប្រជុំជំរុញការពិនិត្យ ពិភាក្សា ដំណើរការនៃការត្រួតពិនិត្យឡើងវិញ និងវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដឹកនាំដោយ លោកយក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៅសាលាភូមិន្ទរដ្ឋបាល កាលរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងមន្ត្រីក្រមការ ដែលទើបចាប់ ប៉ុស្តិ៍ចូលបម្រើការងារនៅក្រសួងមុខងារសាធារណៈ។

មានប្រសាសន៍បើកលោកប្រធានអង្គប្រជុំ បានរម្លឹកនូវវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល ដែលក្រសួងមុខងារសាធារណៈ កំពុងអនុវត្តដែលជាការងារអាទិភាពនៃមុំទាំង៣ នៃការងារកែទម្រង់រដ្ឋបាលសាធារណៈ។ លោកបានបញ្ជាក់ថា ការងារវិភាគមុខងាររបស់ក្រសួង -ស្ថាប័នទាំង៣០ ជាការងារអាទិភាពមួយដែលបានដាក់ ចេញដោយរាជរដ្ឋាភិបាល ហើយកំណត់ឱ្យចេញជាលទ្ធផល នៅខែមិថុនាខាងមុខនេះ ដោយរៀបចំក្រុម ការងារ(ទ័ពស្រួច) ដោយមានការចូលរួមពីមន្ត្រីក្រមការ និងមន្ត្រីជាន់ខ្ពស់ដែលទើបចាប់ប៉ុស្តិ៍ជួយការងារបច្ចេក ទេសអគ្គលេខាធិការដ្ឋានកំណែ ទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងសហការការងារស្នូលជាមួយនឹងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទីស្តីការគណៈរដ្ឋមន្ត្រី។

លោកប្រធានបានបន្ថែមទៅលើយន្តការងារពាក់ព័ន្ធក្នុងការវិភាគមុខងារក្រសួង-ស្ថាប័ន ត្រូវធ្វើរួមមាន៖ ១)-ស្ថានភាពបច្ចុប្បន្នក្រសួង-ស្ថាប័ន ២)-ពិនិត្យ និងវិភាគមុខងារឡើងវិញ ៣)-រចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ៤)-លំហូរការងារ ៥)-ពិនិត្យទៅលើប្រភេទមុខតំណែង។

...

បន្ទាប់ពីស្តាប់ការរាយការណ៍វឌ្ឍនភាពការងារ និងមតិ យោបល់ ជាធាតុចូល និងបញ្ហាចំពោះមុខក្នុងការអនុវត្តការងារជាក់ស្តែងរបស់សមាជិកអង្គប្រជុំរួចមកលោកប្រធាន បានជំរុញចិត្តឱ្យក្រុមការងារទាំងអស់ រៀបចំទម្រង់របាយការណ៍ស្តង់ដារួមមួយ ដើម្បីងាយស្រួលធ្វើការបូកសរុប និងលើកទឹកចិត្តឱ្យក្រុមការងារចូលរួមអនុវត្តការងារប្រកបដោយឆន្ទៈ ទទួលខុសត្រូវខ្ពស់ ក្នុង ស្មារតីសាមគ្គីជាក្រុម ​ទើបការអនុវត្តការងារប្រព្រឹត្តទៅរលូន និងជោគជ័យរួមគ្នា ក្នុងជវភាពតែមួយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print