រដ្ឋាភិបាលអុីស្រាអែលកោះហៅឯកអគ្គរដ្ឋទូតខ្លួននៅអៀរឡង់និងន័រវែស ត្រឡប់មកវិញ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ ២០២៤ បានផ្សាយថា ក្រសួងការបរទេសអ៉ីស្រាអែល បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានចេញបញ្ជាបន្ទាន់ឱ្យឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេសអៀរឡង់និងន័រវែសត្រឡប់មកកាន់អ៉ីស្រាអែលវិញ ជាការឆ្លើយតបនឹងការសម្រេចចិត្តរបស់ប្រទេសទាំងពីរ ដែលទទួលស្គាល់ឯករាជ្យភាពរបស់ប៉ាឡេស្ទីន។

រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Israel Katz និយាយថា ការសម្រេចទទួលស្គាល់ប៉ាឡេស្ទីនជាប្រទេសមួយ គឺស្មើនឹងមិនទទួលស្គាល់សិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរំដោះចំណាប់ខ្មាំងទាំង ១២៨នាក់ ដែលក្រុមហាម៉ាស់កំពុងឃុំខ្លួននៅតំបន់ហ្កាហ្សា។ លោក Katz បានគូសបញ្ជាក់ថា «អ៉ីស្រាអែលនឹងមិននៅស្ងៀមឡើយ។ យើងប្តេជ្ញាសម្រេចគោលដៅឱ្យបាន ដោយស្ដារសន្តិសុខសម្រាប់ប្រជាពលរដ្ឋ កម្ចាត់ក្រុមហាម៉ាស់ និងនាំចំណាប់ខ្មាំងត្រលប់មកវិញ»។
នៅថ្ងៃទី២២ខែឧសភា ប្រទេសអឺរ៉ុបចំនួន៣ រួមមានន័រវែស អេស៉្បាញ និងអៀរឡង់ បានប្រកាសទទួលស្គាល់ប៉ាឡេស្ទីនជាប្រទេសមួយ ហើយរំពឹងថា ប្រទេសដទៃទៀតនឹងចូលរួមធ្វើបែបនេះដូចគ្នា៕ ដោយធីរីណា

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print